សេដ្ឋី​អង់គ្លេសឃើញសុំខ្មាស់! នេះជារថយន្ត​ Rolls-Royce របស់ បូរ៉ា​មុំា (មានវីដេអូ)

David

រូបភាពដែលត្រូវបានគេ ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ បើក្រឡែកមួយ​ភ្លែទៅត អាច​នឹង​ច្រឡំ ទៅនឹងរថយន្តលំដាប់មហាសេដី្ឋ Rolls-Royce របស់​សេដ្ឋី​អង់គ្លេស​ពិត​ៗ​តែ​ម្ដង។

អមដោយពណ៌លពណ៌​ទឹក​ប៊ិច​ស្រស់​លាយ​ទឹក​ប្រាក់ Rolls-Royce ផលិត​ក្នុង​ស្រុក​ប្រទេសកម្ពុជាយើងតែម្តង មាន​ដាក់​ឈ្មោះ បូរ៉ា​មុំា ធ្វើ​ជា​ឈ្មោះ​របស់​រថយន្ត​តែ​ម្ដង ស្រប​ពេល​អ្នក​លក់​មុំា​មក​ពី​ខេត្ត​តាកែវនេះ មានឈ្មោះល្បីគ្រាន់ដែរ។

លោកសេដី្ឋលក់មុំា បូរ៉ា ប្រាប់ លោក​មាន​គំនិត​ធ្វើ​រថយន្ត​នេះ​ឡើង​ភ្លាម​ៗ ក្រោយ​ពី​បាន​ឃើញ​រថយន្ត​ប្រភេទ​នេះ​របស់​សេដ្ឋី​ជនជាតិ​អង់គ្លេស ធ្វើ​ឲ្យ​លោក​មាន​ចិត្ត​ស្រឡាញ់​ដក​មិន​រួច។ ដូច្នេះ​ហើយ លោក​បាន​សន្យា​នឹង​ខ្លួន​ឯង​ថា ត្រូវ​តែ​ធ្វើ​រថយន្ត​ឡើង​មក​ឲ្យ​បាន។ មាន​ទឹក​ចិត្ត​មុតមាំ បែប​នេះ លោក បូរ៉ា ​បាន​ទិញ​ឡាន​កញ្ចាស់​មួយ​តម្លៃ ២៥០០ ដុល្លារ​យក​ទៅ​ឲ្យ​ជាង​ដែក​ធ្វើ​រថយន្ត​ស៊េរី​លំដាប់​ខាង​លើ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.