អបអរសាទរ! អភិបាលខេត្តកោះកុង បានធ្វើពិធីដង្ហែ និងប្រគល់ពាន់រង្វាន់វិញ្ញាបនបត្រ​ ជូន​មន្ទីរពេទ្យ​ខេត្ត​ មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ស្រែ​អំបិល

David

មន្ទីរពេទ្យ​បង្អែក​បាកាន ក្នុង​​ខេត្ត​ពោធិ៍សាត់​ មន្ទីរពេទ្យ​​បង្អែក ​ខេត្ត​កោះកុង ​និង​មន្ទីរពេទ្យ​ ខេត្ត​កំពង់​ចាម​ បា​ន​ទទួល​ជយលាភី​ជា​អង្គ​ភាព​ផ្ដល់​សេវា​សាធារណៈ​គំរូ​លេខ​១ ផ្នែក​សុខាភិបាល​ឆ្នាំ​​២០១៨-២០១៩។ ពិធី​ប្រកាស​នេះ​​ត្រូវ​បាន​​ធ្វើ​ឡើង​កាល​ពី​សប្ដាហ៍​មុន​​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ ​ក្រោម​វត្ត​​មាន​​លោក​ឧបនាយក​រដ្ឋមន្ត្រី ​អូន​ ព័ន្ធមុនីរ័ត្ន​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​ អម​ដោយ​លោក​បណ្ឌិត ​ពេជ្រ ប៊ុនធិន​ រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ ​លោក​​ ម៉ម ប៊ុនហេង ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​​លោក​​ ហង់ ​ជួនណារ៉ុន រដ្ឋមន្ត្រី​​ក្រសួង​​អប់រំ យុវជន និង​កីឡា​។​

ក្រសួង​សុខាភិបាល​បាន​ចូល​រួម​អបអរ​សាទរ​ជាមួយ​ថ្នាក់​ដឹក​នាំ​ មន្ត្រី​រាជការ ​និង​បុគ្គលិក​ទាំងអស់​នៃ​មន្ទីរ​ពេទ្យ​ជយលាភី​អង្គភាព​​ផ្ដល់​សេវា​សាធារណៈ​​គំរូ​ ក្នុង​វិស័យ​សុខាភិបាល​ ដែល​ជា​មន្ទីរពេទ្យ​បង្អែក​​ផ្ដល់​សេវា​សំណុំ​សកម្ម​ភាព​បង្គ្រប់​​កម្រិត​១​ពី​ចំណាត់​ថ្នាក់​លេខ​១​ដល់​លេខ​១០ មន្ទីរ​ពេទ្យ​បង្អែក​​ផ្ដល់​​សេវា​សំណុំ​សកម្ម​ភាព​បង្គ្រប់​​កម្រិត​​២ ពី​ចំណាត់​ថ្នាក់​លេខ​១​ ដល់​១០ ​និង​មន្ទីរពេទ្យ​បង្អែក​​​ផ្ដល់​​សេវា​សំណុំ​សកម្មភាព​បង្គ្រប់​កម្រិត​៣ ពី​ចំណាត់​ថ្នាក់​លេខ​១ ​ដល់​លេខ​១០ ​ទទួល​ស្គាល់​ពី​រាជរដ្ឋាភិបាល​កម្ពុជា​តាម​អនុក្រឹត្យ​ ចុះ​ថ្ងៃ​ទី​២៤ ខែ​កក្កដា ​ឆ្នាំ​២០១៩ ​ស្ដី​ពី​ការ​ទទួល​ស្គាល់​ជយលាភី អង្គភាព​​ផ្ដល់​សេវា​សាធារណៈ​គំរូ និង​ក្នុង​វិស័យ​អប់រំ​ និង​វិស័យ​សុខាភិបាល​​ ហើយ​ទទួល​បាន​ពានរង្វាន់​ និង​ទទួល​បាន​វិញ្ញាបនបត្រ​ទទួលស្គាល់ ព្រមទាំង​ថវិកា​ជា​រង្វាន់​លើក​ទឹកចិត្ត​ផង​ដែរ។

ដោយឡែកកាលពីព្រឹកថ្ងៃពុធ​ ១៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ អភិបាលខេត្តកោះកុង លោកជំទាវ មិថុនា ភូថង បានប្រគល់ពាន់រង្វាន់វិញ្ញាបនបត្រ​ ជូន​មន្ទីរពេទ្យ​ខេត្ត​ មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ស្រែ​អំបិល​ និង​វិទ្យាល័យ​កោះស្តេច និងមានពិធីដង្ហែទៀតផង។

គួរបញ្ជាក់ថាមុននឹងមន្ទីរពេទ្យឈានដល់ដំណាក់ កាលនៃការប្រកាសទទួលស្គាល់ជាជ័យលាភីឯកជាអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលនេះដែរ គឺថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ត្រីក្រោមឱវាទទាំងអស់បានខិតខំ ប្រឹងប្រែងយ៉ាងសកម្ម ដោយដៃម្ខាងបំរើប្រជាពលរដ្ឋ អ្នកជំងឺ ដៃម្ខាងចូលរួមរៀបចំ កែលំអរ ហេដ្ឋារចនាសម្ព័នការងារ អនាម័យ និងកាងារជាច្រើនទៀត…។ល។ ដើម្បីអភិវឌ្ឍអង្គភាពនេះឲ្យកាន់តែល្អប្រសើរ និងត្រូវឆ្លងកាត់ការចូលរួមវាយតំលៃយ៉ាងសុក្រិត យុត្តិធម៌ ពីអន្តរក្រសួង ជាច្រើនដំំណាក់កាល ។ក្នុងនោះក៏សូមចូលរួមអបអរមន្ទីរពេទ្យបង្អែកស្រែអំបិលជាប់ចំណាត់ថ្នាក់លេខ៦ទូទាំងប្រទេសក្នុងចំណោមមន្ទីរពទ្យកំរិត១(CPA1)ជាអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នងវិស័យសុខាភិបាលប្រចាំឆ្នាំ២០១៩៕ រូបថត៖ ពីផេកលោកជំទាវ មិថុនា ភូថង

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.