ស្រែកខ្លាំងពេក រហូតធ្វើឲ្យ កៅអីមួយក្នុងចំណោមប្រាំមួយត្រូវបានវរុះរើមកឲ្យបេក្ខជន នួន រចនា (មានវីដេអូ)

David

ក្រោយពីឆ្លងកាត់ការជម្រុះនូវវគ្គ Judge Audition និង វគ្គ​ BootCamp រួចមក គណៈកម្មការឆ្នើមទាំង៤បានចម្រាញ់យកនូវបេក្ខជន៤៨នាក់ មកប្រកួតតទល់គ្នាក្នុងវគ្គ​ The Six Chairs Challenge ដោយត្រូវបេក្ខជនទាំង៤៨នាក់ជា ៤ក្រុម មានដូចជា THE GIRLS, THE OVER, THE BOYS និង THE GROUP។ ក្នុងនោះគណៈកម្មការ សុខ សីឡាលីន បានធ្វើការគ្រប់គ្រងក្រុម THE OVER ដែលប្រជុំដោយបេក្ខជនបេក្ខនារីដែលមានអាយុចាប់ពី២៥ឆ្នាំឡើងទៅ។

បេក្ខជនបន្ទាប់ដែលនឹងឡើងមកបញ្ចេញសមត្ថភាពដណ្តើមកៅអីនួន រចនា។ បេក្ខជនរូបនេះបានបញ្ចេញសមត្ថភាពជាមួយបទរ៉ុក “នឹកសង្សារចាស់ត” ដោយរូបគេធ្វើបានយ៉ាងល្អខ្លាំង រហូតទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីគណៈកម្មការទាំងបួនរូប បើធ្វើបានល្អដល់កម្រិតនេះហើយមិនបានកៅអីអង្គុយទៀតនោះ មុខជាចម្លែកមិនខាន។ កៅអីមួយក្នុងចំណោមប្រាំមួយត្រូវបានផ្លាស់ប្តូរម្ចាស់មកឲ្យបេក្ខជន នួន រចនា ចង់ដឹងថាជាកៅអីរបស់អ្នកណាសូមទស្សនាវីដេអូខាងក្រោមនេះ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.