អាយុមិនតិចទេ តែអ្នកនាង កែវ ចាន់និមល កំពុងបង្អួតសម្រស់យ៉ាងស្រស់ស្អាត នៅទឹកដីសហរដ្ឋអាមេរិក

David

ពិធីការិនីដែលកំពុងតែទទួលបានប្រជាប្រិយភាព អ្នកនាង កែវ ចាន់និមល បានបង្ហោះរូបភាពស្អាតៗជាច្រើនសន្លឹក នៅលើបណ្តាញសង្គម ដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ នឹងទេសភាព ក៏ដូចជាសម្រស់ដ៏ស្រស់ស្អាតរបស់ពិធីការិនីរូបនេះផងដែរ។

សម្រាប់ដំណើរកម្សាន្តលើកនេះ អ្នកនាង កែវ ចាន់និមល បានបង្ហោះរូបភាពបង្អួតសម្រស់ និងទេសភាពយ៉ាងច្រើន ដើម្បីឲ្យមហាជនក៏ដូចជាអ្នកគាំទ្ររបស់នាង ដឹងពីសុខទក្ខ ក៏ដូចជាកន្លែងស្អាតៗដែលនាងបានទៅ។

ទោះជាយ៉ាងណាក្តី ក្នុងការចំណាយពេលលើទឹកដីសហរដ្ឋអាមេរិចលើកនេះ អ្នកនាង កែវ ចាន់និមល មិនបានបញ្ជាក់ថានាងត្រូវចំណាយពេលប៉ុន្មានថ្ងៃ ដើម្បីដំណើរកម្សាន្តលើកនេះទេ។ ប៉ុន្តែអ្នកគាំទ្រសន្និដ្ឋានថាប្រហែលជា ដំណើរកម្សាន្តនាងលើទឹកដីនេះមិនយូរនោះទេ ព្រោះរូបនាងត្រូវត្រលប់មកបំពេញការងារដ៏មមាញឹកក្នុងកម្មវិធី X Factor ជាដើមផងដែរ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.