មានអ្វីជូនពរ សាលិក ទេ? ថ្ងៃនេះសាលិកត្រូត្រឡប់ទៅរៀននៅប្រទេសចិនវិញហើយ បន្ទាប់ពី វិស្សមកាល រយៈពេល២ខែ (មានវីដេអូ)

David

ថ្ងៃនេះ គឺដល់ពេលដែលសាលិក វិលត្រឡប់ទៅរៀនវិញហើយ។ ក្នុងនោះម្តាយធម៌ (Khit Yean) របស់ សាលិក បានបង្ហោះសារខ្លីមួយបញ្ជាក់ឲ្យដឹងថា “អូនលិកត្រលប់ទៅចិនវិញហើយ បងប្អូនជួយជូនពរគាត់សុខសប្បាយតាមផ្លូវម្នាក់មួយមកបងប្អូន អរគុណ”។ក្រោយពីឃើញបែបនេះ បងប្អូនក្នុងហ្វេសប៊ុកជាច្រើនបានចូល comment ថា “សុខសប្បាយតាមផ្លូវ ក្មេងល្អ”, “ជូនពរមានសុវត្ថិភាពតាមផ្លូវ សុខភាពល្អ បញ្ញាវៀងវៃ”, “ជូនពរអោយបានសេចក្តីសុខសប្បាយ និងការរៀនសូត្រអោយទទួលបានជោគជ័យ”

ព្រមទាំងមានពាក្យជូនពរជាច្រើនទៀត។គួររំលឹកឡើងវិញបន្តិចផងដែរថា ធុច សាលិក កំពុងទទួលបានប្រជាប្រិយភាពល្បីមកទល់សព្វថ្ងៃនេះ គឺដោយសារតែស្ត្រីជនជាតិម៉ាឡេស៊ីម្នាក់ដែលមានឈ្មោះក្នុងហ្វេសប៊ុក Venus Gwc ដែលបានបង្ហោះវីដេអូនៃការលក់វត្ថុអនុស្សាវរីយរបស់ សាលិក កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ កាលពីពេលកន្លងទៅ។ ដើម្បីជ្រាបកាន់តែច្បាស់ បន្ថែមទៀត សូមទស្សនាវីដេអូរ ខាងក្រោមនេះ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.