ក្តីស្រឡាញ់ដែល ខេមមាន ពិតជាល្អណាស់ សូមឲ្យខេមទទួលបានការគាំទ្រពីបងប្អូនបន្ថែម

BroCam-News

តារាចម្រៀងក្នុងទ្រនំថោន ទាំងប្រជាប្រិយភាពលើអាជីពចម្រៀង នៅតែ​អ​ណ្តែ​ត​​ឡើង លើលំដាប់តារាចម្រៀងកំពូល ដែលស្ថិតក្នុងដួងចិត្តយុវវ័យលោក ខេម ក៏ប​ន្ថែម​ពីការសាទរ និងកោតសរសើរជាថ្មីក្រោមទង្វើមនុស្សធម៌ចូលរួមចែករំលែកទានដល់ប្រ​ជា​ជ​នក្រីក្រ។

ជំនួបរូបភាពជាច្រើនសន្លឹកបង្ហាញពីទឹកចិត្តទាំងក្ដីរំភើបជ្រះថ្លានោះតារាប្រុសរូបនេះក៏ភ្ជាប់មកជាមួយពាក្យពេចន៍រំលេចឡើងក្នុងចេតនាឲ្យមហាជនបានដឹងផងដែរថា​«ជំរា​ប​​សួរបាទពួកយើងបានធ្វើរឿងមួយដែលយើងចង់ធ្វើដោយក្តីស្រលាញ់ គឺផ្តល់ជូននូវ​ក្តីស្រ​លា​ញ់ដល់បងប្អូនដែលត្រូវការមាន បាយ ទឹកសុទ្ធ ទឹកក្រូច មី (ហើយអរគុណបងប្អូនដែ​ល​​​បានចូលរួមចំណែកជួយក្នុងសប្បុរសធម៌មួយនេះផងដែរដូចជា ទឹកបរិសុទ្ធ គុនខ្មែរ បងប្រុសភី បងវីរះ អង្គការ I kare បងប្រុសដារុន និងបងប្អូនដែលរស់នៅ សហ​រដ្ឋអា​មេ​រិ​ក និង តំបន់អឺរ៉ុប និងអរគុណដល់សហមាគមន៍ខ្មែរជួយក្មេងកំព្រាប្រចាំប្រទេសបារាំង ) សូមអោយពុកម៉ែបងប្អូនជួបតែសំណាងល្អ»។ រំពេចពីបានឃើញនូវរូបភាព និងពាក្យពេចន៍រៀបរាប់ដូចនោះមហាជនសម្ដែងក្ដីរំភើបទាំងលើកឡើងថា«ប្រពៃណាស់បង ខ្ញុំឃើញលោកតាស៊ីក្លូលតាមផ្លូវអាណិតណាស់ខ្ញុំគិតថាបើថ្ងៃណាមួយខ្ញុំជោគជ័យអ្វីមួយខ្ញុំមានលុយខ្ញុំនឹងជូនលុយ របស់ហូបតិចតួចដល់ពួកគាត់ដូចជាបងដែរហើយ»។

អ្នកគាំទ្រជាច្រើនពិតជាមានស្គាល់ច្បាស់ជាក់ជាមិនខានតារាចម្រៀងដែលមានសម្លេងស្អក ខេម ប្រចាំផលិតកម្មថោន នោះ។ តារារូបនេះជាញឹកញាប់ណាស់ក្រៅពីឡើងច្រៀងក្នុងតន្ត្រីធំៗ គេក៏បានឃើញរូបគាត់តែងតែចូលរួមក្នុងកម្មវិធីមនុស្សធម៌ ដែលកើតចេញពីទឹកចិត្តលោកពិតៗ ព្រោះលោកធ្លាប់មានប្រវត្តិក្រីក្រ ដូចនេះហើយលោកពិតជាយល់ច្បាស់បំផុតក្នុងការចែករំលែកក្តីស្រឡាញ់ ក៏ដូចជារបស់របរផ្សេងៗតាមលទ្ធភាពដែលលោកមាន ជូនដល់អ្នកដទៃដែលកំពុងត្រូវការ។

“ជំរា​បសួ​របាទ ពួក​យើង​បាន​ធ្វើ​រឿង​មួយ​ដែល​យើង​ចង់​ធ្វើដោ​យក្តី​ស្រលាញ់ គឺ​ផ្ត​ល់​ជូន​នូវ​ក្តី​ស្រលាញ់​ដល់​បង​ប្អូន​ដែល​ត្រូវ​ការ​មាន បាយ ទឹក​សុទ្ធ ទឹក​ក្រូច មី (ហើយ​អរ​គុណ​បង​ប្អូន​ដែល​បាន​ចូល​រួម​ចំណែក​ជួយ​ក្នុង​សប្បុរស​ធម៌​មួយ​នេះ​ផង​ដែរ​ដូច​ជា ទឹក​បរិសុទ្ធ​ គុន​ខ្មែរ បង​ប្រុស​ភី បង​វីរះ អង្គ​ការ I kare បង​ប្រុស​ដារុ​ន និង​បង​ប្អូន​ដែល​រស់​នៅ សហ​រ​ដ្ឋ អាមេ​រិ​ក និង តំបន់​អឺរ៉ុប និង​អរ​គុណ​ដល់​សមាគ​មន៌​ខ្មែរ​ជួយ​ក្មេង​កំព្រា​ប្រចាំ​ប្រទេស​បារាំង ) សូម​អោយ​ពុកម៉ែ​បង​ប្អូន​ជួប​តែ​សំណា​ង​ល្អ”៕
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.