វីរ​បុរស​ Land Cruiser! បើក​បុក​ឡាន​កំពុង​ឆេះ​ ចេញ​ពី​ហ្គា​រាស់​សាំង (មានវីដេអូ)

David

ប្រសិន​បើ​លោក​អ្នក​កំពុង​តែ​ឃើញ​ឡាន​មួយ​គ្រឿង​ត្រូវ​បាន​អណ្ដាត​ភ្លើង​ឆេះដុំ​ក្នុង​កា​រាស់​សាំង​មួយ​ តើ​អ្នក​នឹង​ធ្វើ​ដូច​ម្ដេច​? មិន​ចាំ​បាច់​សួរ​ច្រើន​ទេ ​មនុស្ស​ភាគ​ច្រើន​នឹង​នាំ​គ្នា​រត់​​ប្រាស​អាយុ​រៀង​ៗ​ខ្លួន​ចេញ​ពី​កន្លែង​នោះ​ដោយ​ហេតុ​ថា​ភ័យ​ខ្លាច​ថា​នឹង​កើត​មាន​ការ​ផ្ទុះ​ខ្លាំង ​ព្រោះ​កន្លែង​កើត​ហេតុ​នោះ​ជា​ការាស់​សាំង។

ប៉ុន្តែ​​មាន​រឿង​ហេតុ​ស្មាន​មិន​ដល់​​មួយ​ ដោយ​​​មាន​វីរបុរស​ជិះ​រថយន្ត​ Land Cruiser ពណ៌​ស​មួយ​គ្រឿង ​ហ៊ាន​ប្រថុយ​នឹង​គ្រោះ​ថ្នាក់​ ដោយ​បាន​បើក​បំបុក​ឡាន​មួយ​គ្រឿង​ដែល​កំពុង​តែ​ឆាប​ឆេះ​ក្នុង​អណ្ដាត​ភ្លើង​​ឲ្យ​ខ្ទាត​ចេញ​ពី​ការាស់។ តាម​រយៈ​វីដេអូ​ឃ្លីប​ខ្លី​មួយ ​ដែល​មាន​រយៈ​ពេល​ប្រមាណ ​២៥​ វិនាទី ​ថត​ចេញ​ពី​ហាង​ការាស់​សាំង​មួយ​កន្លែង​ក្នុង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូ​ឌីត​ ​បាន​បង្ហាញ​នូវ​រថយន្ត​ Land Cruiser មួយ​គ្រឿង​បាន​បើក​ចូល​ទៅ​បុក​ដើម្បី​រុញ​​ច្រាន​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​កំពុង​តែ​ឆាប​ឆេះ​ឲ្យ​ចេញ​ឲ្យ​ឆ្ងាយ​ពី​ហ្គារាស់​សាំង​ជៀស​វាង គ្រោះ​ថ្នាក់​ដែល​អាច​បណ្ដាល​ឲ្យ​មាន​ការ​ផ្ទុះ​ការាស់​សាំង​ទាំង​មូល​ ។

សង្កេត​មើល​តាម​រយៈ​វីដេអូ​ខី្ល​នេះ​ ឃើញ​ថា​រថយន្ត​ Land Cruiser ប្រភេទ​ SUV នេះ​ពេល​បើក​បុក​ដើម្បី​សង្គ្រោះ​គេ​ដំបូង​គឺ​បណ្ដាល​ឲ្យ​ឆេះ​កង់​ខាង​មុខ​របស់​ខ្លួន​ ។ ឃើញ​ដូច្នេះ​អ្នក​បើក​រថយន្ត​ក៏​បាន​ថយ​ក្រោយ​ចេញ​ពី​កន្លែង​ឆាប​ឆេះ​សិន​ ដើម្បី​ឲ្យ​ភ្លើង​ដែល​ឆាប​ឆេះ​កង់​រថយន្ត​របស់​ខ្លួន​រលត់​ ទើប​បើក​សំដៅ​បុក​ម្ដង​ទៀត ដើម្បី​​រុញ​​រថយន្ត​កំពុង​ឆេះ​ក្នុង​អណ្ដាត​ភ្លើង​នោះ​ចេញ​ពី​ការាស់​សាំង។

កុំ​ឲ្យ​ខាត​ពេល​ ទស្សនា​វីដេ​អូ​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​ ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.