នាយក វិទ្យាល័យហ៊ុន សែន វាលរេញ ចេញសេចក្តីប្រកាសថា ...

BroCam-News

ព្រះសីហនុៈ លោក ងៀម សុីដារា នាយកវិទ្យាល័យហ៊ុនសែនវាលរេញ កាលពីរសៀលថ្ងៃទី១២ ខែតុលា ម្សិលមិញនេះ បានជូនដំណឹងដល់ប្អូនៗសិស្សានុសិស្ស និងអាណាព្យាបាលសិស្សទាំងអស់ អោយបានជ្រាបថាៈ

១.ចាប់ពីថ្ងៃទី១៥ ដល់ ១៩ ខែតុលា ឆ្នាំ២០១៨ ប្អូនៗដែលត្រូវរៀនថ្នាក់ទី៧ និងទី១០ថ្មី ត្រូវមកយកពាក្យ និងដាក់ពាក្យ នៅសាលារៀងរាល់ម៉ោងធ្វើការ ដោយឥតបង់ប្រាក់។

២.ចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ប្អូនៗទាំងអស់ត្រូវ មកសាលាដើម្បីមើលឈ្មោៈតាមថ្នាក់ និងសម្អាត ចម្លងកាលវិភាគ រៀបចំថ្នាក់ និងយកសម្ភារៈតុបតែងថ្នាក់។

៣.ប្អូនៗដែលទទួលចំណាត់ថ្នាក់ពីលេង១ ដល់ ៣ សិស្សពូកែផ្នែក វិទ្យាសាស្ត្រ និង អ្នកទទួលបាននិទ្ទេសល្អប្រឡងថ្នាក់ទី៩ ត្រូវមកសាលានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ដើម្បីត្រៀមទទួលនូវ លិខិតសរសើ និងរង្វាន់លើកទឹកចិត្ត។

៤.លោកគ្រូ អ្នកគ្រូ ប្អូនៗទាំងអស់អញ្ជើញចូលរួមបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៨ -១៩ នៅសាលាទាំងអស់គ្នានៅថ្ងៃទី ០១ ខែវិច្ចិកា ឆ្នាំ២០១៨ សូមមើលសេចក្តីជូនដំណឹងខាងក្រោម។

៥.ការបញ្ជូនកូនចៅមករៀន ដូចសន្សំទ្រព្យសម្បត្តិជូនកូន និង រំដោៈផុតពីភាពក្រីក្រ បើយើងគ្មានទ្រព្យធនច្រើនយើងត្រូវយកចំណេៈតស៊ូដើម្បីជីវិតដ៏ប្រសើ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.