ម៉ាក សែនសូនីតា ធ្វើដំណើរទៅកម្សាន្តនៅកោះប្រទេសថៃលើកនេះ ប្រលែងខ្លួនជាមួយធម្មជាតិដ៏ស្រស់បំព្រង

BroCam-News

ជីវិតឯករបស់តារាសម្ដែងស្រី ដែលល្បីមុខដូចតារាបរទេសកញ្ញា ម៉ាក សែនសូនីតា ត្រូវបានគេដឹងយ៉ាងច្បាស់ថានាង មានជីវភាពនឹងការស់នៅយ៉ាងសម្បូរបែប ជាមួយការប្រើប្រាស់សម្ភារៈនិយមទំនើបៗ និងមានតម្លៃថ្លៃៗ ។

ដោយឡែក ក្រោយពីចប់ពិធីបុណ្យភ្ជុំបិណ្ឌភ្លាម តារាសម្តែងស្រី ម៉ាក សែនសូនីតា បានហោះហើរកម្សាន្ត ដល់ប្រទេសថៃ ជាមួយនឹង គ្រួសារ និងមនុស្សជាទីស្រលាញ់។

ទោះជាយ៉ាងណា តារាស្រីរូបនេះ ក៏បានបញ្ជាក់ប្រាប់ដែរថា ដំណើរកម្សាន្តលើកនេះ គឺមិនបានព្រាងទុកនោះទេ សុខៗស្រាប់មានបំណងចង់ដើរតែម្តង។ ជាពិសេស មិនបានប៉ុន្មានម៉ោងមុន តូតា ក៏បានបង្ហោះរូបមួយចំនួន បង្ហាញពី ការដើរលេង នៅថៃ របស់នាង យ៉ាងសប្បាយរីករាយ ហើយក៏បានបង្អូតសម្រស់ដ៏សែនស៊ិចស៊ីរបស់នាង ជាមួយនឹងឈុតប៊ីគីនីផងដែរ។ ក្រោយពីបានឃើញនូវរូបថតបែបនេះ ក៏មានមនុស្សជាច្រើន បាននាំគ្នា បង្ហាញមតិផ្សេងៗគ្នា លើការស្លៀកពាក់ដ៏សែនស៊ីអារម្មណ៍របស់នាង យ៉ាងដូច្នេះ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.