ពេលនេះសាធារណជនគ្រប់មជ្ឈដ្ឋាន អាចចូលរួមគោរពវិញ្ញាណក្ខន្ធលោកតា Beat Richner បានរហូតដល់ថ្ងៃទី ....

BroCam-News

លោកអ្នកពិតជាបានស្គាល់រួចហើយថា លោក តាន់ គឹមសួរ និងលោកអាចារ្យធំ បានផ្តើមគំនិតសាងរូបសំណាករបស់វេជ្ជបណ្ឌិតលោក Beat Richner ដោយស្នាដៃលោកសៀ កាម៉ង់ដង់ ជាវិចិត្រករដៃឯក ប្រឹងទាំងកំលាំងកាយចិត្ត ដើម្បីសាងរូបលោក វេជ្ជបណ្ឌិត ជូនមន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ឲ្យកូនខ្មែរបានស្គាល់ពីវត្តមានដ៏មានតំលៃរបស់លោក ដែលបានជួយកុមារកម្ពុជា លុះដល់ដង្ហើមចុងរបស់លោក។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Yaung Chan Sambo បានរៀបរាប់ថា "សាធារណជនទូទៅ នៅតែអាចចូលរួមគោរពវិញ្ញាណក្ខន្ធលោកតា Beat Richner រហូតដល់ថ្ងៃទី១៩ ធ្នូ ២០១៨។ ទន្ទឹមនោះ លោកអ្នកក៏អាចអញ្ជើញចូលទស្សនាផងដែរ នូវពិពណ៌រូបភាពត្រជាក់ភ្នែក ស្តីពីសកម្មភាព និងសមិទ្ធិផលដ៏មហិមា នៃមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ ដែលជាស្នាដៃរបស់លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត Beat Richner រយ:ពេលជាង២៥កន្លងមកនេះ។ ទីតាំង : ស្ថិតនៅមជ្ឈមណ្ឌលព័ត៌មានគន្ធបុប្ផា ជាប់នឹងរបងមន្ទីរពេទ្យសម្ភព ជប៉ុន។ ពេលវេលា ចាប់ពីម៉ោង៨ព្រឹក រហូត ៧យប់។

យ៉ាងណាមិញ រូបសំណាកវីរបុរស លោក Beat Richner បានធ្វើរួចរាល់ហើយ ហើយក៏បានដង្ហែរទៅកាន់ មន្ទីរពេទ្យរួចរាល់ហើយផងដែរ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.