នារីរូបស្រស់ដែលយកសត្វព្រៃធ្វើម្ហូប ពេលនេះបានក្លាយជាមេចុងភៅស្រស់ស្អាតក្នុងយូធូប(Youtube)ហើយ ល្បីដល់សារព័ត៌មានបរទេសថែមទៀតផង (មានវីឌីអូ)

BroCam-News

នារីម្នាក់ដែលជាជនជាតិខ្មែរ បានយកសត្វព្រៃមួយចំនួន ដែលកម្រនឹងរកបាន មកធ្វើជាអាហារ និងថតវីដេអូបង្ហោះ ដើម្បីទាក់ទាញអ្នកទស្សនានៅក្នុងបណ្តាញសង្គម។ ហើយគួររំលឹកដែរថា កាលពីប៉ុន្មានខែមុននេះ ឃើញថាមានការផ្ទុះការភ្ញាក់ផ្អើល និងមានការស៊ែរតៗគ្នា ពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយឃើញ មិនទាន់បានប៉ុន្មានផង ក៏មានការមិនពេញចិត្តពីមហាជនជាច្រើន ព្រោះថាសត្វព្រៃទាំងនោះកំពុងតែខ្សត់ និងពិបាកនឹងរកខ្លាំង ដូច្នោះហើយប៉ូលីសក៏បានកោះហៅនាង និងស្វាមីដែលជាអ្នកថតវីដេអូ ចេញមុខសុំទោសនៅប៉ុស្តិ៍ប៉ូលីសផ្ទាល់។

រឿងមួយនេះហាក់ដូចជាស្ងាត់ហើយ តែស្រាប់តែកាលពីពេលថ្មីៗនេះ វីដេអូរបស់នាងក៏បានលេចនៅក្នុង សារព័ត៌មានចិន បានចុះផ្សាយ ដោយក្នុងនោះគេក៏បានរៀបរាប់ពីការធ្វើម្ហូបរបស់នាង ឲ្យកាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំង។ តែអ្វីដែលកាន់តែគួរឲ្យឆ្ងល់នោះគឺ គេបានសរសេរថានាងជាជនជាតិវៀតណាមទៅវិញ ទាំងដែលគ្រប់វីដេអូនីមួយៗរបស់នាង សុទ្ធតែនិយាយខ្មែរយ៉ាងច្បាស់។

ក្រោយពីបានឃើញដូច្នោះ ក៏មានមហាជនជាច្រើនពិតជាហួសចិត្តយ៉ាងខ្លាំងតែម្តង ព្រោះមិននឹកស្មានថាមានសារព័ត៌មានចុះផ្សាយបែបនេះ ថែមទាំងថានាងជាជនជាតិវៀតណាមទៀត៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.