នេះហើយជាតិសាសន៍ខ្ញុំខ្លះ ចាំភ្លើងស្តុបតិចមិនបាន ជនជាតិបរទេសគាត់សួរខ្ញុំថា Why driving like this ?

BroCam-News

មានការភ្ញាក់ផ្អើលមួយក្នុងបណ្តាញសង្គម បរុសម្នាក់បានបង្ហោះរូបភាព និងវីឌីអូ ហើយរៀបរាប់ថា៖

នេះហើយជាតិសាសន៍ខ្ញុំខ្លះ ចាំភ្លើងស្តុបតិចមិនបាន ជនជាតិបរទេសគាត់សួរខ្ញុំថា Why driving like this ?
-----------------------------------
ជនបរទេសម្នាក់ដែលគាត់ជិះជាមួយខ្ញុំដល់កន្លែងដែលមានភ្លើងស្តុប ស្រាប់តែគាត់ឃើញជនជាតិខ្ញុំជិះឡើងចញ្ចើមផ្លូវ គាត់ក៏ទាញទូរស័ព្ទមកថត ហើយសួរខ្ញុំថាហេតុអីបើកបរបែបនេះ ? ខ្ញុំគ្មានពាក្យថ្លែងហើយក៏តបប្រាប់គាត់វិញថាជនជាតិខ្ញុំខ្លះគាត់គិតថាពេលវេលាជាមាសប្រាស់ចឹងហើយគាត់ប្រញាប់ណាស់គាត់មិនអាចចាំតាមដំណើរបានទេ ។
រូបភាពនេះគឺភ្លើស្តុបគេឈប់ស្តុប ម្យ៉ាងទៀតខ្មែរខ្លះនៅតែតាំងខ្លួនត្រូវហើយប្រឹងស្រែកថាគេខុសទើបធ្វើអោយខ្លួនខុសដោយមិនព្រមកែកំហុសហើយមិននាំគ្នាសិក្សាពីច្បាប់ និងយកច្បាប់ជាគោល ។
ខ្ញុំនិយាយផ្លូវសហភាពសូវៀត ត្រង់ភ្លើងស្តុបចូលបឹងកក់គេអត់មានបែងចែកទេកុំយល់ច្រឡំ ហើយផ្លូវខ្លះបើមានការបែងចែកគន្លងរវាងឡាន និងម៉ូតូមែនគេនិងដាក់ស្លាសញ្ញាជាមិនខាន ។
ផ្លូវជាសិទ្ធិនណា ? រូបភាពប្រទេសថៃ ខ្មែរ និង វៀតណាម
----------------------------
ប្រទេសខ្មែរ ថៃ វៀតណាម ឡាវ អត់មានចែងថាផ្លូវណាសម្រាប់ឡាន ផ្លូវណាសម្រាប់ម៉ូតូទេ លើកលែងតែឡានធំ ៣.៥តោន សម្រាប់ការធ្វើចរាចរណ៍ទូទៅលើផ្លូវសាធារណះទូទៅ លើកលែងតែផ្លូវពិសេសដូចជាផ្លូវហាយវេជាដើម តែច្បាប់មានតែចែងរឿងប្រកាន់ឆ្វេង រឺប្រកាន់ស្តាំ ទាំងរថយន្តទាំងម៉ូតូមានសិទ្ធិស្មើគ្នាក្នុងការប្រើប្រាស់ផ្លូវសាធារណះតែបើករណីប្រកាន់ស្តាំដូចកម្ពុជាហាមវ៉ាស្តាំហើយយានជំនិះគ្រប់ប្រភេទដែលបើកបរក្នុងល្បឿនយឿតត្រូវបើកបរលើផ្នែកខាងស្តាំនៃទ្រូងថ្នល់ ។ ខ្មែរយើងភាគច្រើនមានការយល់ច្រឡំដោយមិនបានរៀនពីច្បាប់ចរាចរណ៍ជើងគោក ហើយចេះតែគិតថាផ្លូវនេះផ្លូវម៉ូតូផ្លូវនោះផ្លូវឡាន តាមពិតផ្លូវគឺសម្រាប់យាន្តជំនិះគ្រប់ប្រភេទ តែត្រូវប្រកាន់ស្តាំ ដូចនេះអ្នកបើកបរយឿតត្រូវបើកបរក្នុងគន្លងផ្លូវខាងស្តាំ ផ្លូវសម្រាប់ទាំងទ្បាន និងម៉ូតូធ្វើចរាចរណ៍មិនបានបែងចែកផ្លូវសម្រាប់ ម៉ូតូសម្រាប់ទ្បាននោះទេ បែងចែកតែផ្លូវសម្រាប់ទៅត្រង់សម្រាប់បត់ឆ្វេង សម្រាប់បត់ស្តាំ តែប៉ុណ្ណោះ ។
សូមកុំនិយាយតាអអារម្មណ៍ គួរសិក្សាពីច្បាប់ខ្មែរយើងនៅយល់ច្រលំច្រើនណាស់ បើសិនផ្លូវពិសេសណាមួយមានការកំណត់ផ្លូវនោះគេនឹងដាក់ស្លាសញ្ញាលើចឹញ្ចើមផ្លូវជាមិនខាន ។ ខ្ញុំនិយាយពីច្បាប់ទេបើមនុស្សគោរពច្បាប់ទោះគេបំពានផ្លូវយើងក៏យើងមិនបំពានច្បាប់ដែរ ខ្វះអីគេអ្នកជិះក្រោយឡានហើយមិនជិះលើចឹញ្ចើមនោះ

សូមទស្សនាវីឌីអូនោះ

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.