ចេញវីឌីអូ ត្រូល(troll)បុរសមហាកម្លាំងឡើងកម្មវីធី Cambodia Got Talent រដូវកាលទី២ កាច់ដៃចាញ់ លោក ព្រាប សុវត្ថិ នោះ ពេលនេះកំពុងល្បី (មានវីឌីអូ)

BroCam-News

កម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodia’s Got Talent រដូវកាលទី២ របស់ទូរទស្សន៍ហង្សមាស ទទួលបានការគាំទ្រខ្លាំងមែនទែន ពីសំណាក់មហាជនទូទាំងប្រទេស។

យ៉ាងណាមិញ សម្រាប់ការចាក់ផ្សាយ នៅក្នុងកម្មវិធីបង្ហាញសមត្ថភាពទេពកោសល្យលំដាប់ពិភពលោក Cambodia's Got Talent រដូវកាលទី 2 វគ្គ Judge Audition សប្ដាហ៍ទី៥ នេះផងដែរ គេសង្កេតឃើញថាមានបេក្ខភាពជាច្រើន បានបង្ហាញសមត្ថភាពប្លែករៀងៗខ្លួន ដែលមើលទៅពិតជាទាក់ទាញ និងគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែន។

ដោយឡែក អី្វដែលគួរឲ្យចាប់អារម្មណ៍នោះ មានបុរសម្នាក់ឈ្មោះ កយ ណាវិន ដែលមានទេពកោសល្យខាងកាច់ដៃ បានទាក់ទាញចិត្តគណៈកម្មាធិការមានការសើចសប្បាយយ៉ាងខ្លាំង ហើយបានអញ្ជើងលោក ព្រាប សុវត្ថិ កាច់ដៃ​​ ចំនួនពីរលើកតែចាញ់លោក ព្រាប សុវត្ថិទាំងពីរលើក ពេលនេះមានការត្រូលលេងក្នុងបណ្តាញសង្គមទស្សនាហើយសើចចុកពោះ តោះទៅទស្សនាទាំងអស់គ្នា។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.