កប់បាត់! នី រតនា បានដាក់បង្ហោះវីដេអូ Pre wedding ដែលបានថតនៅ​ប្រទេស​ថៃហើយ (​មានវីដេអូ​)

BroCam-News

កន្លងទៅថ្មីនេះផងដែរ ប្រិយមិត្តក៏​ធ្លាប់​បានឃើញ​រូបថត Pre Wedding របស់​តារាចម្រៀង នី រតនា និង​គូ​ដណ្តឹង​នៅ​ប្រទេស​ថៃ ។ តែ​សម្រាប់​លើក​នេះ​ពិតជា​ប្លែក​ជាមួយនឹង​ឃ្លី​ប​វីដេអូ​វិញ​ម្តង​ពិតជា​ស្រស់ស្អាត​មិនធម្មតា ។ មានការ​លើកឡើងថា​គ្រាន់តែ​វីដេអូ Pre Wedding ឡូយ​កប់​បែបនេះហើយ​ទម្រាំ​ពិធី​រៀបការ​របស់ នី រតនា មិនដឹង​ជាធំ​ដុំ​ប៉ុណ្ណា​ទេ ។ ចង់ដឹងថា​ស្រស់ស្អាត​បែបណា​តោះ​ទៅ​ទស្សនា​វីដេអូ​ទាំងអស់គ្នា ។​

​​

តែពេលនេះមានការរកឃើញ​វីដេអូ Pre Wedding​របស់ នី រតនា ដែល​បង្ហោះ​ដោយ​ហាង​ថតរូប​មួយដែល​ទីតាំង​នៃ​ការថតរូប​គឺ​នៅ​ប្រទេសថៃ ។ គេ​សង្កេតឃើញថា​ទាំង នី រតនា និង គូ​ដណ្តឹង​ពិតជា​ស្រស់ស្អាត​និង​មាន​ភាព​ទាក់ទាញ​ជា ខ្លាំងជាពិសេសស្វីតតែម្តង ។ មានការ​បង្ហើប​ថា​នេះ​គ្រាន់តែ​វី​ដេអូ​ខ្លះៗ​តែប៉ុណ្ណោះ​នៅមាន​រូបភាព​ដ៏​ស្រស់ស្អាត​ច្រើន​ទៀត​ដែល នី រតនា គ្រោង​នឹង​ដាក់​បង្ហាញ​នៅក្នុង​ថ្ងៃ​ពិសេស​របស់លោក ។

​​

កាន់តែ​កៀក​ដល់​ថ្ងៃ​រៀបការ​គេ​សម្គាល់​ឃើញ នី រតនា និង គូ​ដណ្តឹង​កាន់​តែមាន​ភាពស្និទ្ធស្នាល​ជាមួយគ្នា ។ ជាក់ស្តែង​ថ្មីៗ​នេះ​ពួកគេ​ថែមទាំង​បាន​បណ្តើរគ្នា​ទៅ​កម្សាន្ត​នៅតាម​បណ្តារ​ខេត្ត​មួយចំនួន​និង​នៅ​ប្រទេស​ថៃ​ផងដែរ ។ មានការ​សរសើរ​ពី​សំណាក់​អ្នកគាំទ្រ​ថា នី រតនា និង​គូ​ដណ្តឹង​ពិតជា​សក្តិសម​គ្នា​ខ្លាំងណាស់ ។​ បើទោះ​មិនទាន់​រៀបការ នី រតនា ត្រូវបាន​គេ​ចាត់ទុកជា​តារាចម្រៀង​ដែលមាន​សំណាង​មិន​ចាញ់ លោក កែវ វាសនា និង ឆាយ វីរៈ​យុ​ទ្ទ ដែលមាន​ភរិយា​ជា​កូនអ្នកមាន​ទ្រព្យ ៕

សូមទស្សនាវីឌីអូដូចខាងក្រោម៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.