ជួយស៊ែ ដើម្បីបង្កើនការប្រុងប្រយ័ត្ន! អ្នករត់ PassApp បែកគំនិត លួចស្លាកលេខឡានប្រជាពលរដ្ឋ (មានវីដេអូ)

David

អំពើចោរកម្មនៃការលួចស្លាកលេខឡាននាពេលបច្ចប្បន្ននេះបានកើតឡើងយ៉ាងសស្រាក ឥតឈប់ឈរ នៅក្នុងរាជធានីភ្នំពេញ ។

ដោយឡែកកាលពីម្សិលមិញនេះផងដែរ យោងតាមខ្សែអាត់វីដេអូដែលត្រូវថតដោយកាមេរ៉ាសុវិត្ថភាព បង្ហាញជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចដោះស្លាកលេខ ពីរថយន្ត Prius ពណ៌សមួយគ្រឿងដែលដាក់ចតចោលនៅខាងមុខផ្ទះ។

យោងទៅតាមសំដីរបស់ម្ចាស់រថយន្តបានឲ្យដឹងថា មិនត្រឹមតែស្លាកលេខឡានរបស់ខ្លួនប៉ុណ្ណោះទេ គឺបូករួមទាំងរថយន្តរបស់អ្នកជិតខាងផងដែរ ។ ស្លាកលេខទាំងពីរដែលត្រូវបានចោរលួចមាន 2AT-4136 និង 2AJ-8154

ទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា:

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.