កប់អស្ចារ្យមែន! Mr Free កំពូលអ្នកលេងសៀករហ័សកម្ម លេងមួយក្បាច់នេះដាច់ចង្កេះ (មានវីដេអូ)

BroCam-News

ភ្នំពេញ ៖ នឹកទៅដល់ឈ្មោះ Mr Free ប្រហែលជាមានមជ្ឈដ្ឋានភាគច្រើនហាក់មិនសូវ​បានចាប់​អារម្មណ៍នោះ​ឡើយ ប៉ុន្តែជាការពិតលោកគឺជាអ្នកលេងសៀករហស្សកម្មឆ្ពិនភ្នែក​ដ៏​មានទេពកោសល្យ​មួយរូប ដែលរាល់​ការ​សម្តែងរបស់លោកគឺមានភាពអស្ចារ្យមិនចាញ់​បរទេសនោះឡើយ។ ទន្ទឹមនឹងទេពកោសល្យសឹង​គ្មាន​គូប្រៀប​ព្រម​ដោយការបង្ហាញ​ពី​ភាពច្នៃប្រឌិតរបស់ខ្លួនលើវិថីមួយនេះ លោកបែរត្អូញខកចិត្តដ្បិតខ្វះការចាប់អារម្មណ៍​ពី​សំណាក់មហាជនខ្មែរយើងទៅវិញ។

បង្ហាញសារបែបអន់ចិត្តគ្មានអ្នកមើលឃើញពីទឹកដៃកូនខ្មែរអ្នកលេងសៀក​ដ៏​រហ័សរហួន​រូបនេះបាន​រៀបរាប់​សារ​ថា «តើអ្នកទាំងអស់គ្នាភ្ញាក់ផ្អើលទេ ដែលមានមនុស្សឆ្កួ​តម្នាក់​បាន​ចំណាយអស់រាប់ម៉ឺនដើម្បី​តែរក្សា​សិ​ល្បៈ​វេទ​មន្ត ស្រុកខ្មែរ​អោ​​យ​​រស់រាន​មកវិញមក​ដល់​ពេលនេះ គិតមើលមានទេ អ្នកដែលឆ្កួតទៅធ្វើកម្មវិធី Magic អស់​រាប់ពាន់ដោយមិនបាន​ផល​ចំណេញត្រឡប់មកវិញ»។

ភ្ជាប់ដោយវីដេអូសម្តែងយ៉ាងឥតខ្ចោះមិនចាញ់បរទេស Mr Free បន្តដោយ​សម្តីធ្ងន់ៗ​បំណង​ចង់ឲ្យកូនខ្មែ​រងាក​មក​គាំទ្រស្នាដៃកូនខ្មែរថា «អ្វីដែលខ្ញុំធ្វើគ្រាន់តែចង់​អោយអ្នក​ទាំង​អស់គ្នាឃើញ​ថា មិនមែនមានតែស្រុកគេទេ គឺខ្ញុំផ្ទាល់ក៏មានដែរ អ្វីដែលស្រុកគេមាន វាមិនអស្ចារ្យ​អ្វី​សោះ​ឡើយសំរាប់ខ្ញុំ តែជាក់ស្តែង គេគឺល្អ ខ្ញុំអស់​កំលាំ​ង​ចិត្តនឹងធ្វើ​អ្វីទៀ​ត​ហើយនៅទី​នេះ​។ ពេលនេះវីដេអូរបស់ខ្ញុំ ដែលលោកគ្រូខ្ញុំបានយកទៅ​បង្ហោះ នៅ​ប្រទេស​គេ គេកំពុងជជែកវែកញែកសរសើរថា ខ្មែរពិតជាអស្ចារ្យនឹងធ្វើបានល្អ»។

សូមទស្សនាវីឌីអូដូចខាងក្រោម៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.