កប់! បេក្ខជន MasterChef Khmer ម្នាក់ៗយំសោកស្ទើរតែបោកខ្លួន សោកស្តាយការចាកចេញរបស់ រីឆាត (មានវីដេអូ)

BroCam-News

នៅក្នុងកម្មវិធីប្រកួតនៅក្នុងផ្ទះបាយ MasterChef Khmer សប្តាហ៍ទី៥ ដែលមានវិញ្ញាសារជាក្រុម ក្រុមក្រហមត្រូវប្រឈមមុខ ប្រកួតនូវវិញ្ញាសារជាបន្តដើម្បីជម្រុះចេញពីកម្មវិធី។ ក្នុងនោះផងដែលសមាជិកក្រុមក្រហម គឺបេក្ខជន ឡាយ រីឆាត ដែលជាបេក្ខជនឆ្នើមមួយរូប ក៏ត្រូវប្រកួតនៅក្នុងវិញ្ញាសារដ៏មានសម្ពាធ ជាមួយនឹងបេក្ខជន៣រូបផ្សេងទៀត។

ក្រោយពីបានចម្អិនម្ហូប ឈ្មោះ រ៉ូម៉ែន ត្រីស្លាតបំពង បេក្ខជន រីឆាត ក៏ធ្វើឲ្យគណៈកម្មការខកចិត្តជាថ្មី ដោយការធ្វើម្ហូបមួយមុខនេះ រីឆាត ធ្វើទាំងខ្វះគ្រឿង និងមិនត្រឹមត្រូវ ជាហេតុគណៈកម្មការសម្រេចចិត្តជម្រុះ រីឆាត ចេញពីកម្មវិធី ធ្វើឲ្យ បេក្ខជនឯទៀត បានសម្រក់ទឹកភ្នែកសោកស្តាយជាខ្លាំងចំពោះការចាកចេញរបស់បេក្ខជនឆ្នើមរូបនេះ៕

សូមទស្សនាវីឌីអូដូចខាងក្រោមនេះ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.