វិលមកពីប្រទេសថៃភ្លាម! លោកឧកញ៉ា ឌួង ឆាយ បាន Live វីដេអូទាំងយប់ ស្រាយបំភ្លឺជុំវិញបញ្ហាជ្រូក ហើយលោកថាពិតជាអស់សង្ឃឹមណាស់មិនចង់ធ្វើរឿងនេះទៀតទេ (មានវីដេអូ)

David

ដូចប្រិយមិត្តបានដឹងហើយថា កាលពីប៉ុន្មានថ្ងៃមុននេះ ផេចហ្វេសបុកផ្លូវការរបស់ លោកឧកញ៉ា ឌួង ឆាយ បានបង្ហោះព័ត៌មានដែលទាក់ទងទៅនឹងជ្រូកដែលបានស្លាប់ដោយសារទឹកជំនន់ជន់លិចនៅក្នុងប្រទេសវៀតណាម និងប្រាប់ឲ្យបងប្អូនខ្មែរមានការប្រុងប្រយ័ត្នផ្អាកការទិញសាច់ជ្រូកជាបន្ទាន់ ប៉ុន្តែក្រោយមកទើបដឹងការពិតថាព័ត៌មាន និងរូបភាព គឺបានកើតឡើងតាំងតែពីឆ្នាំ២០១៧ មកម្ល៉េះ។ ដោយដឹងពីកំហុស លោកឧកញ៉ា ឌួង ឆាយ ក៏បានចេញមុខសរសេរសារសុំទោស និងទទួលកំហុសទាំងស្រុង ជុំវិញការចែកចាយព័ត៌មានជ្រូកនេះដោយមិនមានភ្ជាប់ជាមួយថ្ងៃខែឆ្នាំត្រឹមត្រូវ ក្នុងនោះលោកបានសរសេរថា:

សូមទោសពូមីងបងប្អូនដែល ADMIN FB PAGE របស់ខ្ញុំបានបង្ហោះករណីរឿងជ្រូកដោយសារមើលពត៍មានខុសឆ្នាំ, ខ្ញុំទើមតែចុះពីយន្តហោះយប់មិញមកពីប្រទេសសឹង្ហបុរីដោយអស់កំលាំងពេកក៏បានគេងលក់ទើមតែភ្ញាក់ពីដំណេកបានឃើញហើយស្រាវជ្រាវដោះស្រាយ, ហើយអ្វីៗដែលខ្ញុំព្យាយាមធ្វើកន្លងរហូតមកគឺដើម្បីែ់ចករំលែក និងបារម្ភពីសុខភាពរបស់ពូមីងបងប្អូនទាំងអស់គ្នា, ហើយក៏មិនដែរមានចេតនាចង់អោយមានផលប៉ះពាល់ដែរ រឺ ចង់ល្បីដូចអ្នកខ្លះបានគិត និងថាអោយខ្ញុំ។ អ្នកទាំងអស់គ្នាច្បាស់ជាស្គាល់ចរិកពិតរបស់ខ្ញុំច្បាស់ហើយ។ ជាចុងក្រោយសូមពិនិត្រមើលរាល់សាច់ទាំងអស់មុនពេលទិញសូមអរគុណ និងគោរពស្រលាញ់រាប់អានជានិច្ច ពីខ្ញុំបាទ ឌួង ឆាយ

ហើយកាលពីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ លោកឧកញ៉ា ឌួង ឆាយ ក៏បាន Live វីដេអូនិយាយអំពីបញ្ហាខាងលើជាថ្មី ដោយក្នុងនោះលោកបាននិយាយថា លោកពិតជាអស់សង្ឃឹមណាស់ ដែលខ្មែរមួយចំនួនតូចបានរិះគន់ជាន់ពន្លិចលោកព្រោះតែបញ្ហាជ្រូកនេះ ហាក់ដូចជាពួកគេមិនបានយល់សោះថានរណាក៏ចេះមានកំហុស ហើយកំហុសនេះមិនមែនបានផលចំនេញអ្វីឡើយសម្រាប់លោក ផងប្រយោជន៍ទាំងអស់គឺសម្រាប់តែប្រជាពលរដ្ឋខ្មែរប៉ុន្នោះ។ ជាពិសេស លោកឧកញ៉ា ឌួង ឆាយ ក៏បានប្រតិកម្មតបទៅបណ្ឌិតមួយរូប ដែលបានចេញមុខរិះគន់លោកជុំវិញរឿងជ្រូកនេះផងដែរ ដោយបានលើកឡើងថាពេលលោកធ្វើល្អមិនដែលចេញមុខមកសរសើរទេ ដល់ពេលមានកំហុសភ្លាម ចាប់ផ្អើមបោះសម្តីមើលងាយតែម្តង។ ចង់ដឹងថាបែបណាសូមទស្សនាវីដេអូខាងក្រោមនេះ:

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.