ក្តៅៗ! ទេព បូព្រឹក្ស ចេញ វីដេអូ Live ប្រលះមិនសំចៃមាត់ទៅអ្នកយករូបនាងបង្ហោះ និងធ្វើព័ត៌មាននិយាយសមរម្យដៀលកប់ៗ (មានវីដេអូ)

BroCam-News

កាលពីយប់មិញនេះ កញ្ញាទេព បូព្រឹក្ស ក្ដៅស្លឹកត្រចៀកជាខ្លាំង ដល់ថ្នាក់ Live វីដេអូតាមហ្វេសប៊ុកទាំងយប់ ដោយសារតែហួសចិត្តនឹងអ្នកលេងហ្វេសប៊ុកមួយរូប បានយករូបរបស់នាងទៅបង្ហោះ ព្រមជាមួយនឹងសារប្រើពាក្យមិនសមរម្យជាខ្លាំង។ លើសពីនេះទៅទៀត ថែមទាំងមានគេហទំព័រព័ត៌មានមួយចំនួន បានចេញព័ត៌មានដោយដាក់ចំណងលើសលួសថែមទៀតផង។

ទង្វើរទាំងនេះ ធ្វើឲ្យតារាស្រីរូបនេះទទួលយកមិនបានឡើយ។ នាងបានបញ្ជាក់យ៉ាងច្បាស់ថា រូបដែលនាងស្លៀកឈុតហែលទឹក ញ៉ាំបាយជាមួយនឹងលោក G-devith ត្រូវបាននាងលុបចោលទៅហើយ ហេតុនេះគ្មាននរណាមានសិទ្ធយកទៅបង្ហោះបន្ត និងប្រើសម្ដីប្រមាថនាងនោះទេ។ ហេតុនេះ នាងស្នើរឲ្យបុគ្គលរូបនេះ បញ្ឈប់ទង្វើរបែបនេះជាបន្ទាន់។ បើចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

សូមទស្សនាវីឌីអូដូចខាងក្រោម៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.