អ្នកនាង ខាត់ សុឃីម Judge Cambodia Got Talent ប្រកាសថា ល្អបំផុតបើមាន ការទំនុកបម្រុងទៅលើការសំដែង ល្ខោនខោល ព្រោះតែ...

Brocam-News

តារាចម្រៀង ខាត់ សុឃីម បានលើកឡើងថា៖

«ខ្ញុំចង់អោយមានការ ឧបត្ថម្ភ ការសំដែងរបស់(ល្ខោនខោល) គឺល្អបំផុត»។

អ្នកនាង ខាត់ សុឃីម បានលើកឡើងបែបនេះ បន្ទាប់ពីមួយរយៈពេលចុងក្រោយនេះមានការផ្ទុះរឿងតវ៉ាគ្នាពីសំណាក់ប្រទេសកម្ពុជា នឹងប្រទេសថៃ ដែលទាក់ទងទៅនឹងរឿងអង្គការ UNESCO នឹងកំណត់យកប្រទេសមួយដើម្បីចុះ ល្ខោនខោល ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាចុងឆ្នាំ២០១៨ខាងមុខនេះ។

យ៉ាងណាមិញមន្រ្ដីជាន់ខ្ពស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានបង្ហាញក្តីសង្ឃឹមថា អង្គការយូណេស្កូ នឹងចុះបញ្ជីល្ខោនខោលជាសម្បត្តិវប្បធម៌ តាមសំណើររបស់កម្ពុជា ក្នុងការផ្តល់ នូវផលប្រយោជន៍យ៉ាងច្រើន សម្រាប់ការអភិរក្សសម្បតិ្តអរូបីរបស់កម្ពុជា។ ជាមួយគ្នានេះដែរក៏មានមតិមហាជនម្នាក់បានលើកឡើងថា មិនត្រឹមតែល្ខោនខោលនោះទេ សិល្បៈបុរាណគ្រប់ទម្រង់ គួរតែមានការទំនុកបម្រុងដូចគ្នាដែរ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.