រថយន្តស៊េរីទំនើបតម្លៃរាប់សែនដុល្លារ Ferrari F12 ក្រហមឆ្អិនឆ្អៅ ជ្រុលហោះទៅបុកដើមត្នោតរបងផ្ទះឯកឧត្តម ជា សុផារ៉ា ...

Brocam-News

រថយន្តស៊េរីទំនើបមួយគ្រឿង ដែលមានតំលៃខ្ទង់សែនដុល្លារ គឺ Ferrari F12 ពណ៌ក្រហមឆ្អិនឆ្អៅ បានជ្រុលហោះទៅបុកដើមត្នោតរបងផ្ទះឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលទើបនឹងឡើងដំណែងជាឧបនាយករដ្ឋមន្ត្រីថ្មីៗនេះ។ ហេតុការណ៍នេះបានបង្កអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រមាណ ជាង១២ថ្ងៃត្រង់ នៅចំនុចផ្លូវ 598 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ទោះជាយ៉ាងណាក្តីគេមិនទាន់ដឹងពីទំហំខូចខាត រថយន្តនៅឡើយទេ ខណៈដែលគ្រោះថ្នាក់ចរាចរណ៍នេះមិនបង្ករបួសស្នាមដល់អ្នកណាឡើយ គ្រាន់តេបង្កការភ្ញាក់ផ្អើលខ្លាំង ជាមួយរថយន្តតំលៃថ្លៃកប់ពពកមួយគ្រឿងនេះ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.