តាន់ គឹមសួរ អាចារ្យធំ វិចិត្រករសូនរូបដៃឯក ប្រាប់ថានឹងធ្វើរឿងមួយទុកជាការរំឭកដល់ Dr. Beat Richner ដែលបានចាកឋានទៅហើយ

BroCam-News
ភ្នំពេញ៖ដំណឹងមរណៈភាព Dr. Beat Richner ស្ថាបនឹកមន្ទីពេទ្យគន្ធបុប្ផានៅថ្ងៃទី១០ខខែកញ្ញានេះ ហាក់ស្ថិត​ក្នុងចិត្តខ្មែរគ្រប់រូបជាមួយការសោកស្តាយ បុរសវ័យចំណាស់ជនជាតិស្វីសរូបនេះ ជាមួយនឹងពាក្យ​ទន្ទេញ​ក្នុង​ចិត្តថា លោកក៏ជាទេវតាមួយរូប ដែលបានសង្គ្រោះជីវិតកូនខ្មែររាប់លាន់នាក់ ក្រោមស្លាកដ៏កក់ក្តៅ​នៃ​អាណាព្យាបាល​​កូនខ្មែរថា (ពេទ្យគន្ធបុប្ផា)។ តបនូវមហាគុណបុរសជនជាតិស្វីស ក្រោយវិនាទីខ្លីដែលត្រូវ​រលត់ដង្ហើមលើលោកីយ៍ កូនខ្មែរ ដែលរមែង​បង្ហាញ​​សកម្មភាពចែករំលែកការងារសង្គម លោក តាន់ គឹម គឹមសួរ ក៏ប្រកាសបង្ហាញពីទឹកចិត្តតបស្នង​គុណបំណាចខ្មែរមានចំពោះ ដុកទ័រចិត្តបុណ្យនោះផងដែរ។
ពីការប្រកាសបង្ហាញទឹកចិត្តនេះនៅ​លើ​គណនីហ្វេសប៊ុក​របស់លោកតាន់ គីមសួរបានបង្ហាញថា «ខ្ញុំនិងលោក អាចារ្យធំ នគររាជ នឹងរួម​សហការ​គ្នាជាមួយវិចិត្រករសូនរូបដៃឯក Kamong Dong ដើម្បីធ្វើរូបសំណាក​វិរបុរស​ខ្មែរ Dr. Beat Richnerអំពីស្ពាន់ ជូនមន្ទីពេទ្យគន្ធាបុប្ផាជាការបង្ហាញឲ្យឃើញថាកូនខ្មែរ​គ្រប់​រូប​គឺ​មានបេះដូងគោរពស្រឡាញ់ដឹងគុណ និង​សោកស្តាយ​បំផុតចំពោះការបាត់បង់និមិត្តរូបមួយនេះ ពួក​យើង​នឹងចងចាំអំពើល្អរបស់លោកអស់មួយជិវិត។ រូបរាងកាយរបស់លោកបានចាកចោលពួក យើងក៏​ពិតមែន​តែវិញ្ញាណដួងព្រលឹងរបស់លោក​នៅតែឋិតថេរតាម​ថែរក្សា​កុមារកម្ពុជាជារៀងរហូត។ លោកជាសាស្ត្រ​ដ៏​ទៃទេតែបេះដូងរបស់លោកចំពោះកុមារកម្ពុជា​គឺមាន​ទំហំធំធេងខ្លាំងណាស់ លោកបានលះបង់​ច្រើនណាស់​ទៅហើយ លោកហត់នឿយខ្លាំងពេកហើយ»។
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.