លាហើយលារៀងរហូតលោក Dr. Beat Richner! នេះជាប្រវត្តិរបស់លោក Dr. Beat Richner (មានវិដេអូ)

David

លោកវេជ្ជបណ្ឌិត បេអាត​ រិចន័រ (កើតនៅថ្ងៃទី១៣ ខែមីនា ឆ្នា១៩៤៧) ជាជនជាតិ ស្វីស។ គាត់ជា ពេទ្យកុមារ អ្នកលេងសូរឡោ និងជាអ្នកបង្កើត មន្ទីរពេទ្យកុមារ នៅ ព្រះរាជាណាចក្រកម្ពុជា ហើយគាត់ជានាយកនៃមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។

បន្ទាប់ពីទទួលបានបរិញ្ញាបត្រវិជ្ជសាស្រ្ត ក្នុងឆ្នាំ១៩៧៣ លោកវិជ្ជបណ្ឌិត បេអាត​ រិចន័រ ធ្វើជាអ្នកឯកទេសថែរទាំកុមារ នៅឯមន្ទីរពេទ្យកុមារនៅស៊ូរិច។ បន្ទាប់មក​ លោក រិចន័រ​បាន​ធ្វើការ​អោយ​កាកបាទក្រហមស្វីស និង​ត្រូវ​បាន​បញ្ជូន​មក​ប្រទេស​កម្ពុជាជា​ទី​ដែល​លោក​បាន​ធ្វើការ​នៅ​មន្ទីរពេទ្យ គន្ធបុប្ផាទីក្រុង​ភ្នំពេញចន្លោះ​ឆ្នាំ​១៩៧៤ និង​ឆ្នាំ​១៩៧៥។ មន្ទីរពេទ្យ​នេះ​ត្រូវ​បាន​ប្រសិទ្ធិភាព​នាម​ដើម្បី​ជា​ការ​ចង​ចាំ​ដល់​សម្តេច​ព្រះអង្គម្ចាស់​ នរោត្តម គន្ធបុប្ផា (១៩៤៨-១៩៥២) ដែល​ជា​ព្រះរាជបុត្រី​នៃ​ព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុដែល​បាន​សោយវិលាល័យ​ក្នុង​ព្រះជន្ម​ក្មេងវស្សា​។

នៅ​ពេល​ដែល​ខ្មែរ​ក្រហមបាន​កាន់កាប់​ប្រទេស​កម្ពុជា លោក​ត្រូវ​បាន​បង្ខំ​អោយ​ចាកចេញ​ទៅ​ប្រទេស​ស្វីសវិញ​ដែល​ជា​ទី​ដែល​លោក​បាន​បន្ត​ការងារ​របស់​លោក​នៅ​ទីក្រុងហ៉្សូរ៉ិច។ ក្នុងដំណើរការស្វែងរកអាជីពវេជ្ជសាស្ត្ររបស់គាត់ និង ចំណាប់អារម្មណ៍ខាងតន្ត្រី និង ការកម្សាន្ត វេជ្ជ.រិឆ្នឺរបានអភិវឌ្ឍចរិកលក្ខណៈនៃ “Beatocello” ត្លុកកំប្លែងសិល្បៈ ដែលលេងសេឡ្លូ។ ស្របគ្នាជាមួយមុខនាទីនេះ លោករិឆ្នឺរក៏បានបោះពុម្ពសៀវភៅកុមារជាច្រើនដែលផ្អែកលើ “Beatocello” ។ នៅ ខែធ្នូ ១៩៩១ រិឆ្នឺរបានត្រឡប់មកកម្ពុជានិងបានឃើញការបំផ្លិចបំផ្លាញដែលបានកើតឡើងជាបន្តបន្ទាប់ពីការប៉ះទង្គិចគ្នាដែលជាលទ្ធផលជម្លោះរវាងខ្មែរក្រហមនិងវៀតណាម។ លោកត្រូវបានសុំអោយបើកនិងសាងសង់មន្ទីរពេទ្យគន្ធបុប្ផាឡើងវិញដោយរដ្ឋាភិបាលកម្ពុជា។ ការបង្កើតមូលនិធិគន្ធបុប្ផានៅខែមីនា ១៩៩២ លោករិឆ្នឺរជាផ្លូវការបានត្រឡប់មកកម្ពុជាវិញដើម្បីចាប់ផ្ដើមការសាងសង់ឡើងវិញ ហើយគន្ធបុប្ផាត្រូវបានបើកទ្វារឡើងវិញនៅខែវិច្ឆិកា ១៩៩២។

មន្ទីរពេទ្យ​មាន​សាខា​ចំនួនប្រាំ ដែលបានបង្កើតឡើងដោយ លោកវេជ្ជបណ្ឌិត បេអាត​ រិចន័រ។ មន្ទីរពេទ្យគន្ធបូប្ផា ត្រូវបានបង្កើតឡើង និង មាន ទីតាំង នៅ ក្នុង រាជធានីភ្នំពេញ។​ រាល់ការព្យាបាលនៅមន្ទីរពេទ្យរបស់លោកពុំមានការគិតកម្រៃឡើយ។ សាខា​គន្ធបូប្ផាទីមួយ និង ទីពីរ ស្ថិតនៅក្នុងរាជធានីភ្នំពេញ និង មន្ទីរពេទ្យ ព្រះបាទជ័យវរ្ម័នទី៧ ដែលស្ថិតនៅខេត្តសៀមរាប។ មន្ទីរពេទ្យគន្ធបូប្ផាទី៤ បានបើកដំណើរការនៅខែធ្នូ ក្នុងឆ្នាំ២០០៥ នៅភ្នំពេញ ហើយបានរួមបញ្ចូលគ្នាជាមួយនិងមន្ទីរពេទ្យគន្ធបូប្ផាទីមួយ។ អគាររបស់មន្ទីរពេទ្យគន្ធបូប្ផាទីប្រាំ ត្រូវបានស្ថាបនារូចរាល់ និង បើកឱ្យដំណើរការនៅក្នុងខែធ្នូ ឆ្នាំ២០០៧។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.