ពិតណាស់ លោក David Beckham មានវ័យចាស់ហើយ! ពេលនេះ ជ្រុះសក់ស្ទើរអស់ពីក្បាលទៅហើយ

BroCam-News

អាចនិយាយបានថា កីឡាករបាល់ទាត់លោក David Beckham គឺជាបុរសម្នាក់ ដែលល្បីល្បាញខ្លាំង ទូទាំងពិភពលោក ព្រោះថាបើនិយាយពីឈ្មោះរបស់លោក អ្នកណាៗក៏ស្គាល់ពីលោកដែរ។

យ៉ាងណាមិញ កាលពីថ្មីៗនេះ លោក David Beckham បាននាំប្រពន្ធកូនរបស់ខ្លួន មកលំហែរកាយនៅទីក្រុង Miami។ ក្នុងនោះដែរ បើទោះជាដំណើរកម្សាន្តនេះ គឺជាលក្ខណៈឯកជន ក៏ប៉ុន្តែលោកនៅតែត្រូវបានអ្នកកាសែត តាមប្រម៉ាញ់យករូបថតរបស់លោកជានិច្ច។

តួយ៉ាង អំឡុងពេលលោក David កំពុងតែលំហែកាយជាមួយប្រពន្ធកូន អ្នកកាសែតបានលួចថតរូប និងបង្ហោះរូបលោកយ៉ាងច្រើននៅលើបណ្តាញសង្គម។ ក៏ប៉ុន្តែ អ្នកគាំទ្រ ក៏ដូចជាមហាជន បានសង្កេតឃើញថានៅពេលនេះ សក់ក្បាលរបស់អតីតកីឡាកររូបនេះ ហាក់កាន់តែស្តើងខុសពីធម្មតា និងទំពែកខ្លាំងជាងមុខទៅទៀត។

គួររម្លឹកផងដែរថា កាលពីឆ្នាំទៅមិញ មានព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយថា លោក David Beckham មានជំងឺជ្រុះសក់។ ក៏ប៉ុន្តែអ្នកកាសែត មិនបានទទួលការបញ្ជាក់ និងព័ត៌មានច្បាស់ការណាមួយ ពីសាមីខ្លួន ថារឿងនេះពិតឬក៏អត់នោះទេ។ ម៉្យាងវិញទៀត គេត្រឹមតែទទួលបានចម្លើយពី អ្នកគ្រប់គ្រងរបស់លោកថា បើទោះវាជារឿងពិត ឬមិនពិតក៏ដោយ តែនេះគឺជាបញ្ហាឯកជនរបស់គេទេ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.