មកស្គាល់រឿងពិត ពីតារាចម្រៀងអន្តរជាតិ Charlie Puth ដែលនឹងមកជួបបងប្អូនខ្មែរនៅ Smart Mega Concert នាពេលខាងមុខនេះ

BroCam-News

១. ដើមកំណើត

Charlie មាន​ឈ្មោះ​ពិត​ Charles Otto Puth Jr កើត​ថ្ងៃ​ទី​ ០២ ខែធ្នូ ឆ្នាំ ១៩៩១ ក្នុង​តំបន់ Rumson រដ្ឋ New Jersey សហរដ្ឋអាមេរិក។ តារានិករ​របស់​លោក គឺ​ Sagittarius ដូចគ្នា​នឹង​ Taylor Swift និង​ Nicki Minaj ដែរ។ លោក​មាន​ប្អូន​ភ្លោះ​ ២​នាក់​ គឺ​ Mikaela និង​ Stephen Puth កើត​នៅ​ថ្ងៃ​ទី ១៣ ខែមេសា ឆ្នាំ ១៩៩៤។

២. បងប្អូនបង្កើត

លោក​មាន​ប្អូន​ភ្លោះ​ ២​នាក់​ គឺ​ Mikaela និង​ Stephen Puth កើត​នៅ​ថ្ងៃ​ទី ១៣ ខែមេសា ឆ្នាំ ១៩៩៤។

៣. ​អាថ៌កំបាំង​ចិញ្ចើម​ឆែប

ចំណុច​ទាក់ទាញ​ជាង​គេ​របស់​ Charlie គឺ​ត្រង់​ចិញ្ចើម។ ឃើញ​សភាព​ចិញ្ចើម​បែប​នេះ​ មនុស្ស​មួយ​ចំនួនគិត​ថា​ប្រហែល​នេះ​ជា​ស្ទីល​ប្រចាំ​ខ្លួន ប៉ុន្តែ​តាមពិត​នោះ​ គឺ​ដោយសារ​លោក​ត្រូវ​ឆ្កែ​ខាំ កាល​អាយុ​ ២​ឆ្នាំ។ កាល​នោះ​ក្មេង​តូច​ Charlie ត្រូវ​ដេរ​ ៤០០​ថ្នេរឯណោះ​ ប៉ុន្តែ​យ៉ាង​ណា​សព្វ​ថ្ងៃ​លោក​នៅ​តែ​សង្ហា​ ទោះ​ចិញ្ចើម​ឆែប​ក៏ដោយ។

៤. ចាប់​ផ្ដើម​ជំហាន​ដំបូង​ តាមរយៈ​ YouTube

Chalie បាន​ចាប់​ផ្ដើម​អាជីព​ផ្នែក​តន្ត្រី​ក្នុង​ឆ្នាំ ២០០៩ តាមរយៈ​ Channel YouTube។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ប្រជាប្រិយភាព​របស់តារា​ប្រុស​រូបនេះ​​កាន់​តែ​កើន​ឡើង​ នៅ​ពេល​លោក​បង្ហោះ​វីដេអូ​បែប​កំប្លែង និង​ការ​ច្រៀង​ Cover បទ​ចម្រៀង​ជា​ច្រើន។

៥. ការ​សិក្សា

តារា​ប្រុស​រូប​នេះ​ ចេះ​លេង​ព្យ៉ាណូតាំងពីអាយុ ៤ឆ្នាំ។ ដោយសារមាន​ដុង​ខ្លាំង​ ទើប​លោកបាន​សិក្សា​ជំនាញ​តន្ត្រី​ពី​សាលា Manhattan School of Music Pre-College។ ក្រោយ​ចាប់​យក​វគ្គ​សិក្សា​ជំនាញ​លេង​ព្យ៉ាណូ Charlie​ កាន់តែស្ទាត់​បំផុត​ជាមួយ​ឧបករណ៍​ភ្លេង​នេះ​ ហើយ​ជារឿយៗ ក្នុង​ការ​ប្រគំ​តន្ត្រី​​ លោក​តែង​ច្រៀង​ និង​លេង​ព្យ៉ាណូ​ផ្ទាល់​ជូន​ជាពិសេស​សម្រាប់​អ្នក​គាំទ្រ។

៦. ស្ទីល​ស្លៀកពាក់

Charlie ជា​តារា​ប្រុស​ម្នាក់​ដែល​ ជ្រើស​ស្ទីល​តុបតែង​ខ្លួន​បែប​សាមញ្ញ​ខុសពី​តារាល្បី​ដទៃ​ទៀត។ ជាទូទៅ​ លោក​ពាក់​អាវ​យឺត​ធម្មតា ខោខោវប៊យ​ និង​ស្បែក​ជើង​ប៉ាត់តាធម្មតាៗប៉ុណ្ណោះ។

៧. Charlie រីកចម្រើនជាមួយ​ប្រភេទ​តន្ត្រី​ដែល​មាន​លក្ខណៈពិសេស​ជាងគេ

គ្រប់​បទ​ចម្រៀង​ដែល​លោក​បាន​ច្រៀង​ Charlie តែង​គិតគូរ​ និង​ផ្ដល់​ការ​គោរព​ចំពោះ​ឪពុកម្ដាយ​លោកមុនគេជានិច្ច។ រសជាតិ​នៃ​តន្ត្រី​របស់​លោក​ ពិត​ជា​មាន​លក្ខណៈ​ពិសេស​ខុសគេ​ ដែល​ធ្វើ​ឲ្យ​អ្នកស្ដាប់​លង់​ និង​ពេញ​ចិត្ត​បំផុត៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.