ឃាតករសម្លាប់បុរសម្នាក់ចងស្លាបសេក និងរុំមុខទម្លាក់ចូលទឹកទន្លេ ត្រូវបានបកស្បែកមុខហើយ

BroCam-News

បុរស់២នាក់បានផឹកស៊ីជាមួយគ្នាស្រវឹងជោគជាំ តាំងពីល្ងាចថ្ងៃទី៣ ខែកញ្ញា រហូតដល់ម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ ហើយមានទំនាស់ពាក្យសំដីបន្តិចបន្តួច ឈានដល់សម្លាប់គ្នាអូសទំលាក់ស្ទឹងចោល លុះដល់ព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ សាកសពបានអណ្តែតទឹក សមត្ថកិច្ចបានស្រង់យកធ្វើកោសលវិច្ច័យឃើញមានស្នាក់ស្នាម រួចធ្វើការស្រាវជ្រាវ ឈានដល់កំណត់មុខសញ្ញា ហើយក៏ចាប់បាន។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចមុខវត្តកែវ ស្ថិតក្នុងក្រុមទី១៨ ភូមិកំពង់សំបួរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

លោក ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងនគរបាលស្រុកឯកភ្នំ បានស្រង់សាកសពបុរសម្នាក់ចេញពីទឹក ក្រោយពីរការពិនិត្យរបស់ជំនាញបច្ចេកទេសវិទ្យាសាស្រ្ត សង្យ័យជារឿងឃាតកម្ម ព្រោះមានស្លាកស្មាមលើសព បន្ទាប់មកកម្លាំងជំនាញរបស់ខេត្ត និងក្រុង បានធ្វើការស្រាវជ្រាវ បាននាំខ្លួនមនុស្សក្នុងភូមិចំនួន៥នាក់ មកការធ្វើសាកសួរ ក្នុងនោះជនសង្ស័យឈ្មោះ ចាន់ សុហេង ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅខេត្តកោះកុង ស្នាក់នៅបណ្តោះអាសន្ន ភូមិស្លាកែត​​ សង្កាត់ស្លាកែត ក្រុងបាត់ដំបង បានឆ្លើយសារភាពថា កាលពីរថ្ងៃទី៣ ខែកញ្ញ ឆ្នាំ២០១៨ តាំងពីប្រលប់ជនសង្ស័យ និងជនរងគ្រោះឈ្មោះ ធឿន មករា ហៅ(ស៊ុយ) ភេទប្រុសសព រស់នៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង (កន្លែងហេតុ )បានផឹកស៊ីជាមួយគ្នា រហូតដល់ម៉ោង១៖០០ នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ ក៏កើតមានជម្លោះ ដេញវាញគ្នារហូតដល់ស្ទឹងសង្កែ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.