ឃើញថៃព្រហើនចង់ដណ្តើម ល្ខោនខោលខ្មែរ លោកឧកញ៉ាចិត្តធម៌ ឌួង ឆាយ ចេញវីដេអូទាំងយប់ រៀបរាប់អស់ពីប្រវិត្តល្ខោនខោលខ្មែរ ព្រមទាំងឆ្លើយតបទៅបុគ្គលម្នាក់ថា… (មានវីដេអូ)

David

នាពេលបច្ចុប្បន្ន ល្ខោនខោលខ្មែរ មិិនមានភាពឯកាដូចកាលពីប៉ុន្មានឆ្នាំទៀតឡើយ ដោយប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ បានរួមគ្នាផ្សព្វផ្សាយ ល្ខោនខោល តាមគ្រប់វិធី ជាពិសេសគឺបាននាំគ្នាទៅមើល ការសម្តែង ល្ខោនខោល យ៉ាងច្រើនកុះករ រហូតធ្វើឲ្យសិល្បៈករ សិល្បៈការនីផ្នែកនេះ រំភើបស្ទើរតែស្រស់ទឹកភ្នែក ព្រោះបានឃើញទឹកចិត្តរបស់កូនខ្មែរចាប់ផ្តើមផ្ទាស់ប្តូរ មកស្រលាញ់ និងគាំទ្រ សិល្បៈដ៏មានតម្លៃមួយនេះ។

គួររំលឹកថា នៅចុងឆ្នាំ ២០១៨ ខាងមុខនេះ អង្គការសហប្រជាជាតិ UNESCO និងធ្វើការប្រកាស់ជាផ្លូវការ អំពីម្ចាស់ពិតប្រាកដនៃ ល្ខោនខោល ឬ ល្ខោនពាក់របាំងមុខ ជារបស់ខ្មែរ ឬក៏ជារបស់ថៃហើយ ខណៈពេលដែលប្រជាពលរដ្ឋខ្មែរមិននៅស្ងៀមទេ កំពុងរួមគ្នាធ្វើការស៊ែរអំពី ល្ខោនខោល ពេញបណ្តាញសង្គម ដូចជា Facebook Twitter ជាដើម ដើម្បីឲ្យពិភពលោកកាន់តែជ្រៀបច្បាស់ថា ល្ខោនខោល ពិតជារបស់ខ្មែរពិត។

ដោយឡែក កាលពីយប់ម្សិលមិញនេះ ក្រោយពីបានសិក្សាស្វែងយល់អំពី ល្ខោនខោល អស់រយៈពេល ៣ ថ្ងៃ លោកឧកញ៉ាចិត្តធម៌ ឌួង ឆាយ បាន Live វីដេអូទាំងយប់និយាយអំពីប្រវិត្តរបស់ ល្ខោនខោល និងចង់បញ្ចាក់ថា ម្ចាស់ពិតប្រាកដមិនអាចប្រកែកបាន គឺមានតែខ្មែរប៉ុន្នោះជាម្ចាស់ពិតនៃសិល្បៈ ល្ខោនខោល។ អមជាមួយវីដេអូ លោកឧកញ៉ា ឌួងឆាយ ក៏បានសរសេររៀបរាប់បែបនេះថា:

វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន

” ប្រវត្តិល្ខោនខោល ឬ ល្ខោនពាក់របាំងមុខ គឺជាល្ខោនមួយ ដែលមានលក្ខណៈចំណាស់របស់កម្ពុជា មានដើមកំណើតនៃការ សម្តែងមុនសម័យអង្គរ។ វាត្រូវបានគេជឿជាក់ថាបានចាប់ផ្តើមក្នុងអំឡុងប្រហែលសតវត្សទី៩ តាមរយៈចម្លាក់លឹប នៅតាមជញ្ជាំងអង្គរ។ ក្នុងសម័យអង្គរ ល្ខោនខោលត្រូវបានអភិវឌ្ឍដោយបុរសទាំងស្រុង ក្នុងការរាំប្រចាំ នៅព្រះរាជវាំងបុរាណខ្មែរ។ ហេតុផលដែលពិតប្រាកដនៅតែ មិនទាន់ដឹងច្បាស់ ប៉ុន្តែអ្នកស្រាវជ្រាវបានបង្ហាញថា ដោយសារការដុះដាលនៃសាសនាធ្វើឲ្យ សាសនាព្រាហ្មណ៍ មានជម្លោះជាមួយសាសនាព្រះពុទ្ធ ក្នុងរាជកាលព្រះបាទជ័យវរ្ម័នទី៧(១២៤៣- ១២៩៥)។ ក្នុងនោះមាននារីរបាំជាច្រើនត្រូវបានសម្លាប់ និងធ្វើជាស្រីកំណាន់ ដូច្នេះទើបមាន ការហ្វឹកហាត់អ្នករបាំបុរស ដើម្បីបង្កើតរបាំនេះផ្អែកទៅលើលិទ្ឋអ្នកកាន់សាសនាព្រះពុទ្ធ។

រឿងមួយទៀត ដែលជាក់លាក់អំពីការសម្ដែងដោយល្ខោនខោលគឺ រឿងរាមកេរ្តិ៍ ដែលជារឿងព្រេងរបស់ខ្មែរ សម័យរាមាយណៈ។ ការសម្ដែង រួមបញ្ចូលនូវការប្រាប់អំពីអ្នកនិទានរឿង ដែលដើរតួ សំខាន់ក្នុងការសម្ដែង និងវង់ភ្លេងបុរាណគឺ វង់ភ្លេងពិណពាទ្យ។ ”

បន្ទាប់មក លោកឧកញ៉ាចិត្តធម៌ ក៏បានធ្វើការឆ្លើយតបទៅកាន់បុគ្គលម្នាក់ ដែលបានបង្ហោះសារហាក់ដៀមដាមឲ្យរូបលោក អំពីតើអ្នកណាខ្លះដែលគួរតែចូលរួមថែរក្សា សិល្បៈបុរាណខ្មែរ កុំឲ្យបាត់បង់ ហើយនៅពេលដែលបាត់បង់ តើអ្នកណាគឺជាអ្នកទទួលខុសត្រូវ។

គួរបញ្ជាក់ថា ក្រោយឃើញផ្ទុះការព្រួយបារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរ ទៅលើ ល្ខោនខោល រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ឯកឧត្តម ថៃ នរៈ​សត្យា បានចេញមកបញ្ជាក់ជំហរ និងភាពជឿជាក់ថា: «អង្គការ​យូណេស្កូ នឹង​ចុះបញ្ជី​ល្ខោនខោល​ជា​សម្បត្តិ​វប្បធម៌​តាម​សំណើ​របស់​កម្ពុជា កម្ពុជា​គ្មាន​ការព្រួយបារម្ភ​ឡើយ​ដោយសារ​កម្ពុជា​មាន​ឯកសារ​ជា​មូលដ្ឋាន​គ្រប់គ្រាន់​ដែល​បញ្ជាក់ថា ល្ខោនខោល​ជា​របស់​ខ្មែរ ជាពិសេស​កម្ពុជា​បាន​ដាក់​ពាក្យ​ស្នើសុំ​ទៅ​អង្គការ​យូណេស្កូ​មុន​ប្រទេស​ថៃ​ លក្ខណៈរាំ និងក្បាច់របស់ល្ខោនខោល​ខ្មែរ មានលក្ខណៈខុសស្រលះពីល្ខោនខុនរបស់ថៃ និងមានចំនុចស្រដៀងគ្នាបន្តិចបន្តួចប៉ុន្នោះ​»។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.