រន្ធត់ចិត្តណាស់! ម្តាយចុងចិត្តខ្មៅ វាយកូនស្រីទាំងកម្រោល ព្រោះជម្លោះ... (មានវីដេអូ)

BroCam-News

បន្ទាយមានជ័យ ៖ ក្រោយពីបានឃើញរូបភាពជាច្រើនសន្លឹករបស់ក្មេងស្រីតូចវ័យ ៦ឆ្នាំ ក្នុងសភាពដ៏​មហា​សែ​ន​​ខ្លោចផ្សារដោយត្រូវបានស្រ្តីជាម្តាយចុងប្រើហិង្សាវាយយ៉ាងពេញទំហឹង ព្រោះតែជម្លោះជាមួយប្តី ដែល​ធ្វើ​ឲ្យ​មហាជនជាច្រើនបានខឹងសម្បារ​ និងចង់ឲ្យសមត្ថកិច្ចតាមចាប់ស្រ្តីជាម្តាយចុងចិត្តខ្មៅឫស្យានេះមកផ្តន្ទាទោស​បើទោះបី​នាងបានវាយកូនចុងនៅក្នុងប្រទេសថៃក៏ដោយ។

ប៉ុន្តែកម្មពៀរពិតជាមិនចាំជាតិក្រោយមែន ទីបំផុតស្រ្តីជាម្តាយគ្មានធម៌ក្នុងខ្លួនរូបនេះ​ត្រូវបាន​នគរបាល​ការិ​យាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានធ្វើ​ការឃាត់ខ្លួនបានហើយ ហើយស្រី្ត​ម្នាក់​នេះ​ឈ្មោះ លី ស្រីនិត អាយុ១៦ឆ្នាំ ដែលមាន​ទីលំ​នៅ​ភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ តាម​ប្រភព​បានអោយដឹងថា ការ​ឃាត់​ខ្លួនជនសង្ស័យខាងលើបានធ្វើឡើង ក្រោយពីស្ត្រីឈ្មោះ យស់ សុភី អាយុ២៤ ឆ្នាំ​ត្រូវ​ជាម្តាយកុមារីឈ្មោះ ណាត ស្រីម៉ី អាយុ០៦ឆ្នាំ បានទៅដាក់ពាក្យបណ្តឹងនៅការិយាល័យ​នគរបាលប្រឆាំង​ការជួញដូរមនុស្ស និងការពារអនីតិជន ថាស្រ្តីជាប្រពន្ធចុងរបស់ប្តី បាន​ប្រើប្រាស់អំពើ​ហិង្សាទៅលើកូនរបស់​ខ្លួនយ៉ាងព្រៃផ្សៃ បណ្តាលអោយរងរបួសយ៉ាងធ្ងន់ធ្ងរ និងបានដឹកទៅព្យាបាលនៅមន្ទីរពេទ្យមួយកន្លែង​ក្នុង​ស្រុក​អារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ។

ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើបានឆ្លើយប្រាប់អោយដឹងថា ខ្លួនពិតជា​បានប្រើហិង្សា​ទៅលើ​កុមារី រង​គ្រោះ​ពិតប្រាដមែនដោយផ្តើមចេញពីជម្លោះនាង និងឪពុកក្មេងរងគ្រោះ នៅក្នុងបន្ទប់ជួល​មួយ​កន្លែងក្នុងទឹក​ដីថៃ ស្របពេលនោះ​ជនរងគ្រោះ​ត្រូវបា​ន​ម្តាយប្រពន្ធ​ដើមរបស់ប្តីនាំទៅលេងសាច់ញាតិនៅបន្ទប់ជួលក្បែរគ្នា ភ្លាមនោះដោយមានកំហឹង​ផង​នាង​​ក៏ឆ្លៀតឱកាសដឹកកូនចុងទៅវាយធ្វើបាបនៅចំណុចកើតហេតុតែម្តងទៅ។ ខណៈ​​ពេលនេះកំពុងកសាងសំ​ណុំរឿង​បញ្ជូនជនសង្ស័យ​ទៅតុលាការដើម្បីចាត់​ការតាម​នីតិវិធី​ច្បាប់។​

សូមទស្សនាវីឌីអូដូចខាងក្រោមនេះ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.