ល្ខោនខោលនឹងត្រូវបាន សម្តែងក្នុងការបើកការប្រកួតទាត់បាល់មិត្តភាពអន្តរជាតិ ជម្រើសជាតិកម្ពុជា ជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី ...

Brocam-News

ភ្នំពេញ៖ ស្របពេលដែលការប្រកួតមិត្ដភាពរវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទល់នឹងក្រុមជម្រើសជាតិម៉ាឡេស៊ី នៅថៃ្ងទី១០ ខែកញ្ញា ខាងមុខនេះឈានចូលមកដល់ ដែលដឹកនាំជាលើកដំបូងដោយគ្រូបង្វឹកចំណូលថ្មីលោក Keisuke Honda រួមជាមួយ នឹងអាវជម្រើសជាតិថ្មីរបស់ក្រុមគោព្រៃកម្ពុជា ក៏បានលេចចេញរូបរាងជាផ្លូវការ ស្រាប់តែសិល្បៈ ល្ខោនខោល ក៏មានវត្តមានធ្វើព្យុះ ធ្វើភ្លៀង នៅក្នុងអំឡុងពេលនៃ ការប្រគួតនេះផងដែរ នេះបើយោងទៅតាមគេហទំព័រផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាហៅកាត់ថា FFC បានបញ្ជាក់ថា «សហព័ន្ធនឹងនាំយកនូវសិល្បះល្ខោនខោល មកសម្ដែងអំឡុងពេលសម្រាកតង់ទី១ នៃការប្រកួត»។

គួរបញ្ជាក់ផងដែរថា ល្ខោនខោល កំពុងក្លាយជាប្រធានបទក្ដៅមួយនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមផ្សេងៗ ក្រោយថៃ នឹងកម្ពុជា កំពុងប្រគួតប្រជែងគ្នាថាតើល្ខោនមួយនេះ ជាសម្បត្ដិបេតិកភណ្ឌរបស់ប្រទេស។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.