ល្បីពេញសារព័ត៌មាន! នារីម្នាក់ចាញ់បោកជនជាតិចិន ដោយសន្យានឹងរៀបការជាមួយ តែបែរជា... (មានវីដេអូ)

Brocam-News

យោងតាមសារព័ត៌មាន South China Morning Post បានចុះផ្សាយកាលពីថ្មីៗនេះឲ្យដឹងថា មាននារីម្នាក់អាយុ ២១ឆ្នាំ សូមមិនបញ្ចេញឈ្មោះ ត្រូវបានពួកចិនបោកប្រាស់យកទៅរៀបការជាមួយមនុស្សមិនស្គាល់មុខនៅប្រទេសចិន។

រឿងហេតុដំបូងឡើយ នារីរងគ្រោះបានឃើញពាណិជ្ជកម្មមួយនៅលើ Facebook ត្រូវការជ្រើសរើស អ្នកតុបតែងមុខឲ្យសិល្បករ-សិល្បការិនី។

បន្ទាប់ពីនាងបានដាក់ពាក្យរួច ខាងក្រុមហ៊ុនក៏បានបញ្ចុះបញ្ចូលនាងឲ្យធ្វើជាអ្នករៀបចំអាពាហ៍ពិពាហ៍ទៅវិញ ដោយប្រាប់នាងថា ការងារនេះអាចរកប្រាក់ចំណូលបានច្រើន និងលឿនជាង ហើយនាងក៏សម្រេចចិត្តធ្វើតាម។

ក្រោយពីនាងបានឆ្លងកាត់វគ្គបណ្តុះបណ្តាលការងារ អស់រយៈពេល ១ អាទិត្យនៅទីក្រុងហុងកុង កាលពីកំឡុងខែមិថុនា កន្លងទៅនេះរួច នាងត្រូវបានគេប្រាប់ថា នាងត្រូវតែរៀបអាពិហ៍ពិពាហ៍សាកល្បង នៅក្នុងខេត្តហ្វូជាន ដើម្បីបញ្ចប់វគ្គសិក្សានេះ។

ក្រោយមក នាងក៏បានរៀបការជាមួយនឹងបុរសម្នាក់ដែលមិនស្គាល់មុខ និងមានអាយុប្រហាក់ប្រហែលនឹងនាង នៅក្នុងតំបន់ហ្វូចូវ។ នាងត្រូវបានគេបោកប្រាស់ឱ្យចុះហត្ថលេខា នៅលើលិខិតអាពាហ៍ពិពាហ៍ ដែលក្រុមហ៊ុននេះ បានអះអាងថា វានឹងចាត់ទុកជាមោឃៈបន្ទាប់ពីចុះរួច។

ស្ត្រីរូបនេះបាននិយាយថា នាងទើបតែដឹងថាខ្លួនត្រូវបានគេបោកប្រាស់ បន្ទាប់ពីនាងបានប្រាប់រឿងចម្លែកទាំងអស់នេះ ដល់មិត្តភក្តិរបស់នាងនៅក្នុងទីក្រុងហុងកុង។

បន្ទាប់ពីប៉ូលិសក្នុងតំបន់បានបដិសេធមិនជួយនាង ដោយសារតែមិនមានភស្តុតាងគ្រប់គ្រាន់ ស្ត្រីនោះបានរាយការណ៍ ពីហេតុការណ៍នេះ ទៅសហព័ន្ធសហជីពហុងកុង (FTU) ។

ទីភ្នាក់ងារនេះ បានបញ្ជាក់ថា នាងប្រហែលជាជនរងគ្រោះនៃទម្រង់ថ្មីពីការបោកប្រាស់អាពាហ៍ពិពាហ៍។

គួរឲ្យដឹងផងដែរថា បើទោះបីជាមានករណីអាពាហ៍ពិពាហ៍ក្លែងបន្លំជាច្រើន កើតទ្បើងនៅក្នុងប្រទេសចិនក៏ដោយ ក៏អាជ្ញាធរហាក់បីដូចជាមិនសូវខ្វល់ខ្វាយនឹងរឿងមួយនេះសោះ៕

សូមទស្សនាវីឌីអូដូចខាងក្រោមនេះ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.