ស្ដែងៗ! អ្នកយកព័ត៌មានទាន់ហេតុការណ៏ម្នាក់ដោយសារទឹកដោះម្តាយថ្លៃ ប៊ិះនឹងត្រូវផ្ទាំងដែកអគារដ៏ធំធ្លាក់ចំទៅហើយ (មានវីឌីអូ)

BroCam-News

អ្នក​យក​ព័ត៌មាន​ម្នាក់​របស់​កាសែត​ចិន CGTN ប៊ិះ​នឹង​ត្រូវ​អស់​ជីវិត​ខណៈ​ពេល​កំពុង​រាយការណ៍​ស្រាប់​តែ​ផ្ទាំង​កញ្ចក់​ធំ​មួយ​ធ្លាក់​ពី​លើ​អគារ​ដោយ​សារ​ខ្យល់​ព្យុះ។

យោង​តាម CGTN ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​កើត​ឡើង​នៅ​ក្នុង​ទីក្រុង Shenzhen នៃ​ខេត្ត Guangdong កាល​ពី​ថ្ងៃ​ទី ១៦​ខែ​កញ្ញា​កន្លង​ទៅ ខណៈ​ពេល​ដែល​ខ្យល់​ព្យុះ​មង្ឃុត​វាយ​ប្រហារ​មក​លើ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន។ ក្រៅ​ពី​ផ្ទាំង​កញ្ចក់​ដ៏​ធំ គេ​ក៏​ឃើញ​មាន​ចម្រឹង​ដែក និង​ផ្ទាំង​ប៉ាណូ​ធ្លាក់​មក​ពី​ជាន់​ទី ២១​នៃ​អគារ​ផង​ដែរ។ ជាមួយ​គ្នា​នេះ ស្ថានីយ​ឧតុនិយម​ទីក្រុង Shenzhen បាន​ព្យាករណ៍​ថា​កម្លាំង​ខ្យល់​នៃ​ព្យុះ​មង្ឃុត​អាច​កើន​ឡើង​លើស​កម្រិត ១២។

ទោះ​យ៉ាង​ណា​ក៏​ដោយ ជា​សំណាង​ល្អ​​មិន​មាន​នរណា​ម្នាក់​នៅ​ក្បែរ​នោះ រង​របួស​ឬ​បាត់​បង់​អាយុ​ជីវិត​ដោយ​សារ​ហេតុការណ៍​ធ្លាក់​កញ្ចក់​នោះ​ទេ៕

សូមទស្សនាវីដេអូខាងក្រោម ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.