ក្មេងៗកំព្រាដែលស្នាក់នៅសារមន្ទីមីន របស់លោក អាគីរ៉ា ត្រូវបានគេបណ្តេញចេញទាំងត្រដាបត្រដួស (មានវីដេអូ)

BroCam-News

សៀមរាប៖ ក្មេងៗកំព្រាអាស្រ័យជីវិត ក្រោមដំបូលសារមន្ទីរមីន ដែលទទួលបានក្តីករុណា ពីបុរសខ្មែរជាស្ថាបនិកសារមន្ទីម៉ីន លោក អារ៉ាគី ផ្គត់ផ្គងទាំងជម្រក អាហារនិងការសិក្សា ពេលនេះពួកគារហាក់វិលរកអតីតកាលនិងភាពតែលតោលនឹងជីវិត ក្រោយពីវិនាទីខ្លី វីរៈបុរសសង្គ្រោះជីវិតពួកគេត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោមបទចោទរក្សាអាវុធខុសច្បាប់។ស្ថិតនិ​ង​រូបភាពព័ត៌មានផ្សព្វផ្សាយនៅលើបណ្តាញសង្គម ហាក់សស្រាក់សស្រាំនិងការបញ្ចេ​ញ​ម​តិ ជុំវិញសមត្ថកិច្ចខេត្តសៀមរាបធ្វើការឃាត់ខ្លួន លោក អាគីរ៉ា ស្ថាបនិកសារមន្ទីមីន ដែលមានទីតាំងនៅក្បែរតំបន់ប្រាសាទបន្ទាយស្រីថា ជារឿងពុំសមហេតុផល ស្រាប់តែនៅព្រឹកថ្ងៃ៥ខែកញ្ញា ក៏លេចឡើងនូវរូបភាពដ៏មហាខ្លោចផ្សាយមួយទៀតចេញពេញសារមន្ទីមីន ក្រោយពីម្ចាស់សារមន្ទីមីន ដែលមហាជនខ្មែរដាក់​ងារ​ថា វីរៈបុរស​ដោះ​មីនត្រូវចាប់ខ្លួន នោះគឺជារូបភាពវីដេអូបង្ហាញពី ក្មេងៗកំព្រារស់នៅអាស្រ័យការសិក្សានៅក្នុងសារមន្ទីត្រូវបានអាជ្ញាធរបញ្ឈប់ឲ្យរស់នៅទីនោះ។

បង្ហាញពីរូបភាពដ៏ខ្លោចផ្សារនេះ ម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ Ly Maly បានទទូចដល់ថ្នាក់ដឹកនាំជួយ​ស​ង្គ្រោះ​ផង​ដែរ ដោយមានការលើកឡើងថា«ចាប់គាត់ជារឿងមួយតែរឿងមួយទៀតដែលទប់ទឹកភ្នែកមិនបាននោះ​គឺបណ្ដេញក្មេងៗកំព្រាចេញពីមណ្ឌលកុមារកំព្រាទាំងគ្នាមិនដឹងអីសោះថាត្រូវទៅផ្លូវណាទាំងគ្នាយំស្រែកហើយខ្លះ​ទៀតក៏ពិការខ្ញុំសូមមេត្តាករុណាដល់ថ្នាក់ដឹកនាំជួយដោះស្រាយដល់ក្មេងៗដែលគ្នាអត់ដឹកអីសោះ»។ សារទទូ​ចរ​ក​ក្ដី​អាណិតដដែលនោះបានបន្ថែមឲ្យដឹងទៀតថា«ខ្ញុំនិយាយមិនមែនខ្ញុំចង់ល្បីឬអ្នកពិភាក្សាអីឬក៏តែ តែ ស្ករ​ ស្ក​រ​អី​ដែរព្រោះខ្ញុំក៏មិនចង់ដឹងលឺអីពីនយោបាយដែរតែអាណិតក្មេងៗកំព្រាដែលត្រូវបណ្ដេញចេញតើអនាគតគ្នាទៅជាយ៉ាងណា? យ៉ាងហោចណាស់ក៏គួរតែអាណិតដល់គ្នាជួយរៀបចំកន្លែងណាមួយសំរាប់គ្នាដែលគ្មានទិសដៅច្បាស់លាស់សូមថ្នាក់ដឹកនាំជួយមានវិធីដោះស្រាយផងអាណិតដល់ក្មេងៗបើនាងខ្ញុំនិយាយទៅខុសទាស់ត្រង់ណាអោយនាងខ្ញុំសូមអភ័យទោសផងចុះ»។

វីឌីអូដូចខាងក្រោមនេះ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.