អាណិតណាស់! កុមារាអ័ព្វ លីហេង ដែលត្រូវបានឡានធំកិនរហូតតម្រូវកាត់ជើងចោល ទទួលបានជំនួយរទេះរុញពីសប្បុរសជន (មានវីដេអូ)

BroCam-News

ក្រោយពីកុមារា លីហេង ត្រឡប់មកពីព្យាបាលរបួសនៅប្រទេសវៀតណាម ក៏នៅតែមានសប្បុរសជនជាច្រើនបានផ្តល់អំណោយ និងថវិកាមួយចំនួនជូនដល់ប្អូនប្រុស ដែលត្រូវកាត់ប្រដាប់ភេទ និងកាត់ជើងក្លាយខ្លួនពិការ។ ជាក់ស្តែងណាស់ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ ក៏មានសប្បុរសជនបានផ្តល់ថវិកា និងរទេះរុញមួយជូនកុមារាលីហេង។

ដោយគណនីហ្វេសប៊ុក Phorn Chetra បានសរសេរថា៖

“ថ្ងៃនេះខ្ញុំបាទ chetra បានយកថវិកាបងប្រុស​ heng chea 25$នោងរទេះរុញទៅជួយប្អូនប្រុស លីហេង។ រស់នៅសព្វថ្ងៃវេទនាខ្លាំងណាស់ ចង់ដើរតែដើរមិនរួចទៅណាមកណាពិបាកគ្រប់យ៉ាង តែនៅពេលប្អូនបានឃើញខ្ញុំយករទេះរុញដែលជាអំណោយបងប្រុស heng chea គាត់សប្បាយចិត្តផង ស្ទុះមករករទេះរុញនេះភ្លាម ព្រោះគាត់ចង់ចេះដើរសារជាថ្មីម្ដងទៀត។
ដូចនេះខ្ញុំសូមអរគុណបងប្រុស និងក្រុមគ្រួសារដែលបានជួយគាត់ទាន់ពេលវេលា និងសូមជូនពរបងនិងក្រុមគ្រួសារជួបប្រទះតែសេចក្ដីសុខនិងមានសុភមង្គលគ្រប់ពេលវេលា និងសូមអោយព្រះអង្គម្ចាស់ថែរក្សាបងជានិច្ច។ (សុំទោសផងបងដែលអានឈ្មោះបងខុសបន្ដិច ដោយសារសប្បាយចិត្តពេក) ព័ត៌មានបន្ថែមសូមទាក់ទង់មកខ្ញុំបាទ Phorn Chetra តាមរយៈលេខទូរស័ព្ទ 096 9988938,085 600076 សូមអរគុណ”៕

សូមទស្សនាវីឌីអូដូចខាងក្រោមនេះ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.