អាយុទើបតែ ៥ ឆ្នាំសោះ! សក់វែងស្អាតពេកខ្លាំង ក្មេងស្រីតូចម្នាក់នេះ ក្លាយជាតារាម៉ូដែលល្បីឈ្មោះ

David
ក្មេងស្រីអាយុត្រឹម៥ឆ្នាំម្នាក់ កំពុងតែអង្រួងដួងចិត្តអ្នកប្រើអ៊ិនធឺរណិតដោយសក់វែងដ៏ស្រស់ស្អាតរបស់នាង ។ បច្ចុប្បន្ននាងមានអ្នកគាំទ្រជិត 50.000 នាក់នៅលើ Instagram ។
ក្មេងស្រីម្នាក់នេះបានក្លាយជាតារាម៉ូដែលមួយរូបឲ្យទស្សនាវដ្តីអង់គ្លេស។

វិស័យបង្ហាញម៉ូត កាន់តែមានចំនួនច្រើនឡើងៗ នៅក្នុងវិស័យសិល្បៈ ជាពិសេស តារាដែលជាកុមារៗ ក៏កាន់តែទទួលបាននូវការទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រទូទៅ។

ក្រឡែកមកមើលអី្វដែលពិសេស កុមារី Mia Aflalo ដែលមានទីកន្លែងកំណើតនៅក្នុងប្រទេសអ៊ីស្រាអែល បានក្លាយទៅជាតារាបង្ហាញម៉ូតវ័យក្មេង មានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងពិភពលោក ព្រោះតែនាងកើតមកមានសក់ដ៏ខ្មៅរលើបរលោង និងមានភាពស្រស់ស្អាតយ៉ាងខ្លាំងខុសប្លែកពីគេឯង។

អាយុត្រឹមតែ៥ ឆ្នាំសោះតែ Mia Aflalo មានសក់ខ្មៅ ហើយថែមទាំងរលោងស្អាតយ៉ាងក្រាស់ មិនចាញ់មនុស្សពេញវ័យប៉ុន្មានទេ ដែលគេកម្របានឃើញពីមុនមកណាស់។

បច្ចុប្បន្ននេះMia Aflalo បានថតបង្ហាញម៉ូតឱ្យទស្សនាវដ្តីធំៗ លំដាប់ថ្នាក់ពិភពលោកដូចជា Vogue ជាដើមផងដែរ និងទទួលបានការសរសើរពីអ្នកថតម៉ូតឱ្យនាងថា ជាក្មេងស្រីម្នាក់ដែលមិនចេះងក់ងរច្រើន ហើយថែមទាំងចូលចិត្តឱ្យគេធ្វើម៉ូតសក់ស្អាតៗឱ្យខ្លួនថែមទៀតផង៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.