តោះយើងទៅទស្សនាពីវិធីបោកថ្មី ! ....អ្នកទិញផលិតផលតាមអនឡាញ ដោយនារីរូបស្រស់ម្នាក់ជាអ្នកលក់ឡេជាអ្នកពន្យល់ (មានវីដេអូ)

BroCam-News

ភ្នំពេញ៖ នារីរូបស្រស់ប្រកបរបរលក់ឡេ និងគ្រឿងសម្អាងតាមអនឡាញ​រាប់ខែឆ្នាំ ហង្ស ម៉ារ៉ានី បានក្រើនរំឭកទៅបងប្អូន ក៏ដូចជាជម្រាបជូនបងប្អូននូវគន្លឹះបោកថ្មីរបស់ជនអនាមិក ប្រើលេចទូរស័ព្ទ 097 317 9118 ទាក់ទងទៅអតិថិជននាងដោយប្រាប់ថា «នាងជាម្ចាស់ផេក ហង្សម៉ារ៉ានី កំសាន្ត រួចប្រាប់គេឲ្យផ្ញើលុយឲ្យ» តែតាមពិតម្ចាស់លេខទូរស័ព្ទកន្ទុយ ១៨នោះមិនមែនជាម្ចាស់ផេក «ហង្សម៉ារ៉ានី កំសាន្ត» ទេ ម្ចាស់ផេកពិតប្រាកគឺនាង ហង្ស ម៉ារ៉ានី ផ្ទាល់។

យ៉ាងណាវិធីសាស្ត្រនៃការកេងបន្លំបោកពលរដ្ឋស្លូតត្រង់ត្រូវប្រភពបានឲ្យដឹងថា «អ្នកបោកនោះចូលមើលក្នុងផេកនេះ ថាតើមានអ្នកណាខ្លះ Comment លេខទូរស័ព្ទ ក្នុងគោលបំណងចង់ទិញឡេ ពេលនោះនាងជាជនអនាមិក យកទូរស័ព្ទចុចទៅលេខនោះ និងនិយាយឲ្យគេផ្ញើលុយមកតាមមធ្យោបាយ វីង ទ្រូម៉ានី និងផ្សេងៗទៀត»។ ហង្ស ម៉ារ៉ានី ប្រាប់បន្តថា «ប្រសិនបើមានលេខ 097 317 9118 ទាក់ទងឲ្យផ្ញើលុយ សូមកុំធ្វើតាមឲ្យសោះ ព្រោះនេះជាលេខអ្នកបោកប្រាស់ ដោយប្រើប្រាស់ឈ្មោះ ហង្ស ម៉ារ៉ានី កំសាន្ត ដើម្បីទទួលបានផលប្រយោជន៍តាមរយៈការក្លែងបន្លំ»។

សូមទស្សនាវីដេអូដូចខាងក្រោមនេះ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.