យុវតីរូបស្រស់វ័យ ១៨ឆ្នាំម្នាក់​ សំរេចចិត្តចងកសម្លាប់ខ្លួន​ ដោយសារតែតូចចិត្តរឿងប្រលងធ្លាក់បាក់ឌុប

BroCam-News

ប្រភពពីភ្នំពេញ មានយុវតីសិស្សវ័យ ១៨ឆ្នាំ រត់ទៅសំងំយំឥតស្រាកក្រោយទទួលបានលទ្ធមិនគាប់ប្រសើរ គឺធ្លាក់សញ្ញាត្រធម្យមសិក្សា​ទុតិយភូមិ​ (បាក់ឌុប) ហើយគ្រាដែលលំបាកមិនត្រូវបានម្តាយឪពុក ឬក៏សាច់ញាតិចូលរួមលើកទឹកចិត្តទេ បែរជាស្តីបន្ទោសថែម រហូតលេចអារម្មណ៍រវើរវាយថា «រស់ដើម្បីអ្នកណា? រស់ដើម្បីអ្វី? បើមនុស្សក្បែរខ្លួនលែងត្រូវការហើយ» ម្ល៉ោះហើយបានព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ យុវតីរូបនោះ ត្រូវម្តាយប្រទះឃើញចងកសម្លាប់ខ្លួនក្នុងផ្ទះ​ស្លាប់បាត់ទៅហើយ។

លោក ស្រេង ដារ៉ា ទំនងជាអ្នកដឹងហេតុការណ៍ច្បាស់បានឲ្យដឹងលើបណ្តាញសង្គមថា «ក្មេងស្រីម្នាក់ចងករសម្លាប់ខ្លួន ព្រោះតែប្រឡងធ្លាក់បាក់ឌុប ឳពុកម្តាយស្តីឱ្យ! នេះហើយជាមេរៀន សម្រាប់ឳពុកម្តាយទាំងឡាយ គួរតែមានហេតុផល និងលើកទឹកចិត្តកូន»។ ទន្ទឹមក្តីសង្វេង និងវិប្បដិសារីរុករានខ្លួនប្រាណម្តាយឪពុកនោះ ត្រូវប្រភពម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «ម្ចាស់ស្វាយ ចន្ទី» បន្ថែមថា «ធ្វើជាម្ដាយឪពុកត្រូវតែទទួលយកគ្រប់មុខនិងរឿងរ៉ាវទាំងអស់របស់កូន ឪពុកម្ដាយត្រូវសំឡឹងមើលកូនគេជំវិញផងហើយពិចារណាផង កូនគេរៀលពូកែរហូតទទួលបានសុទ្ធតែមេដៃមាសនៅទីបំផុតប្រឡងធ្លាក់ដែរ»។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.