វិរៈសិល្បៈជើងចាស់ លោក នូ ស៊ឹប ពេលនេះមានអ្នកឧបត្ថម្ភការចំណាយថ្លៃផ្ទះជួល១ឆ្នាំពេញ ផ្តល់ដោយ (មានវីដេអូ)

BroCam-News

ភ្នំពេញ ៖ ខណៈជីវិតជួបភាពខ្វះខាតអាស្រ័យផ្ទះជួលក្នុង១ខែប្រមាណ៥០ដុល្លារសិល្បករ​ជើងចាស់ល្បី​ឈ្មោះ​លោកគ្រូ នូ ស៊ឹប ថាកត្តាខ្លួនបាត់បង់ទីផ្សារធ្វើឲ្យជីវភាពប្រចាំថ្ងៃរបស់​លោកកាន់តែយ៉ាប់យ៉ឺន​សូម្បីថ្លៃ​ផ្ទះជួល​នេះ​​ក៏លោកគ្មានលទ្ធភាពក្នុងការបង់ដែរ។ រំពេចពី​ឃើញសារព័ត៌មាន និងសាម៉ីខ្លួនខ្វះខាតខ្លាំង​បែបនេះម្ចាស់​គណនីហ្វេសប៊ុកឈ្មោះ Nika Ma ក៏បានប្រាប់ពេលជួបផ្ទាល់នឹងតារាជើងចាស់រូបនេះថា «ខ្លួននឹងធានាចេញ​ប្រាក់ថ្លៃ​ជួលផ្ទះក្នុង១ខែ ៥០ដុល្លាររបស់លោកគ្រូ ដោយការជួយនេះគឺមួយឆ្នាំពេញតែ​ម្តង»។

បន្ថែមលើនេះម្ចាស់គណនីដដែលបានបន្តថា «ថ្ងៃនេះនាងខ្ញុំបាន​មកដល់ផ្ទះ​លោកគ្រូ នូ ស៊ឹប​ ផ្ទាល់ហើយ តាម​ស្ថានភាពមើលទៅគាត់ពិតជាលំបាកពិតមែន ព្រោះ​គាត់មិនមាន​ប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងមាន​ជំងឺប្រចាំកាយជាប់ខ្លួន បើបងប្អូន​ចង់ជួយ​គាត់សូមទាក់ទងទៅលេខគាត់ផ្ទាល់ 012958054 សូម​អរគុណ»។ ជាមួយគ្នានេះលោកគ្រូ​ នូ ស៊ឹប ក៏បានបង្ហាញក្តីរំភើប និងបានលើកដៃព្រមដោយពាក្យអរគុណទៅ​កាន់​សប្បុរ​ស​​ជន​ទាំងអស់ដែល​តែង​ជួយ​លោកពេលជួបការខ្វះខាត។

សូមទស្សនាវីឌីអូដូចខាងក្រោមនេះ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.