នីឡា និង នារីរូបស្រស់ម្នាក់ទៀត ឈ្លោះគ្នាដណ្តើមត្រីកណ្តាលថ្នល់ ប្តឹងដល់ឪរៀងៗខ្លួន ចុងក្រោយបែរជា... (មានវីដេអូ)

BroCam-News

មានវីដេអូកំប្លែងរបស់ស្ថានីយ៍ទូរទស្សន៍ស៊ីធីអិន នៅក្នុងកម្មវិធី”បានមើលបានសើច” ត្រង់ឈុតនេះ គ្រប់គ្នាបានត្រឺមហួសចិត្តនឹងលោកដែលបានយកត្រីរស់មួយយ៉ាងធំទៅលែងនៅក្នុងទឺកស្រែទៅវិញ។ ដើមហេតុកើតឡើងដោយសារនីឡាកូនស្រីនាយពាក់មីជីះម៉ូតូបញ្ច្រាស់ទិសគ្នាជាមួយកូននាយក្រូច ក៏បានឃើញត្រីរសមួយក្បាលនៅកណ្ដាលផ្លូវព្រមគ្នា ក៏ឈប់ម៉ូតូដណ្ដើមគ្នារើសត្រី តែមិនសុខចិត្តរៀងខ្លួន ហើយម្នាក់ៗប្រកាន់ថាខ្លួនបានឃើញមុន។

នៅតែមិនសុខចិត្តដូចគ្នា ក៏ទូរស័ព្ទហៅឪពុកមករៀងៗខ្លួន ឪពុកទាំងសងខាងប្រកែកគ្នាយកឈ្នះរៀងខ្លួន នាយពាក់មីថា ត្រីបែក្បាលមករកលោក ដូច្នេះត្រីត្រូវជារបស់លោក ឯនាយក្រូចថា កន្ទុយត្រីនៅខាងលោក ត្រីត្រូវបានមកលោក ប្រកែកគ្នាតឹងសរសៃរកដាក់គ្នា បន្តិចលោកសង្ឃមួយអង្គក៏មកដល់ ទាំងអស់គ្នាសុំអោយលោកជួយរកយុត្តិធម៍ ជាលទ្ធផលចុងក្រោយគឺអត់ទាំងអស់គ្នា។

គ្រប់គ្នាដឹងយ៉ាងច្បាស់ហើយថា ព្រះសង្ឃមិនសំលាប់សត្វទេ ប៉ុន្តែនៅសុំអោយលោកជួយកាត់សេចក្ដីរឿងត្រីនេះទៀត ចុងក្រោយគ្រប់គ្នាបានត្រឹមឈរមើលទាំងហួសចិត្តសោកស្តាយមិនគួរណាអោយលោកធ្វើឬកចឹងសោះ។

សូមទស្សនាវីឌីអូដូចខាងក្រោមនេះ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.