ក្តៅករកុះ ផេកថៃមួយ យកវីឌីអូល្ខោនខោល របស់ តាន់ គីម សួរ ធ្វើកាលពីថ្ងៃមុន មកសើចចំអក ប្រៀបធៀបជាមួយការលើកតម្កើនល្ខោនខោលក្នុងចម្រៀងរបស់ខ្លួនទៅវិញ (មានវីឌីអូ)

BroCam-News

ផេកថៃមួយមានឈ្មោះថា Claimbodian 2.1 បានយកវិដេអូរបស់លោក តាន់ គីមសួរ មកប្រៀបធៀបបែបសើចចំអក ជាមួយនឹងចម្រៀងរបស់ខ្លួនដែលមានអត្តន័យលើកតម្កើនល្ខោនខោល ទុកជាសម្បត្តិដ៏អស្ចារ្យ។ វិដេអូរបស់លោក តាន់ គីមសួរ ធ្វើកាលពីប៉ុន្មានថ្ងៃមុននេះ ត្រូវបានផេកថៃ មួយនេះនិយាយថា “ខោលថៃ មិនចាំបាច់ត្រូវតែទៅអង្គុយសំពះឲ្យគេឃើញទេថាខោលនេះជាខោលរបស់ថៃនោះទេ ពីព្រោះខោលប្រទេសថៃពិតជាមានតម្លៃថ្លៃថ្នូរក្នុងខ្លួនឯង”

ផេកថៃ មួយនេះដែរបានរៀបរាប់ថា៖​ “នេះគឺជាការនាំសិល្បះរបស់ប្រទេសថៃ ខោល (ដែលខ្មែរប្រាប់ថាថៃលួចទៅ) នាំគ្នាមើលទៅថាវាមានភាពខុសគ្នាក្នុងការបង្ហាញសិល្បះវប្បធម៌ឲ្យប្រជាជនក្នុងប្រទេសនឹងទូទាំងពិភពលោកបានឃើញ។ សិល្បះវប្បធម៌ក្នុងអាស៊ី ដោយចំពោះប្រទេសថៃ ភូមា លាវ នឹង កម្ពុជា មានសិល្បះវប្បធម៌ស្រដៀងគ្នាជាច្រើនមុខ ឬ Co-culture (ប្រហែលជាខ្មែរមិនយល់ពីចំណុចនេះទេ ព្រោះខ្មែរភាគច្រើនគិតថាអ្វីៗខ្លួនឯងជាអ្នកបង្កើតសិល្បះវប្បធម៌ជាដំបូងគេបំផុតក្នុងពិភពលោក បើសិនជាមានវប្បធម៌ណាដែលស្រដៀងខ្មែរនោះ ខ្មែរគិតថាលួចពីខ្មែរទាំងអស់)។

សិល្បះការសម្ដែងខោលក្នុងប្រទេសណាក៏ដោយនោះ នឹងមានឯកក្រាក់ដែលខុសគ្នាតាមសិល្បះរបស់ប្រទេសនោះទៅ នឹងមានមន្តស្នេហ៍នៅក្នុងខ្លួនឯង តាមតែខោលរបស់ប្រទេសនោះនឹងមកបង្ហាញចេញមកជាល័ក្ខណះយ៉ាងណាទៅ បង្ហាញឲ្យអ្នកដរទៃបានឃើញថាខោលរបស់ប្រទេសខ្លួនឯងនោះអស្ចារ្យយ៉ាងណា (និយាយល្អៗចឹង ក៏ពួកខ្មែរមិនស្ដាប់ដែរ ព្រោះតែវាល្ងង់) ហើយក្នុងVDOខាងក្រោមនេះនឹង សម្ដែងឲ្យឃើញពីតម្លៃដ៏ថ្លៃថ្នូរក្នុងការថែរក្សាវប្បធម៌របស់ប្រទេសខ្លួនឯងរវាង ប្រទេសថៃ នឹង ប្រទេសកម្ពុជា។ ខោលថៃ មិនចាំបាច់ត្រូវតែទៅអង្គុយសំពះឲ្យគេឃើញទេថាខោលនេះជាខោលរបស់ថៃនោះទេ ពីព្រោះខោលប្រទេសថៃពិតជាមានតម្លៃថ្លៃថ្នូរក្នុងខ្លួនឯង។

ល្ខោលខោល(Lakhon Khol) ទាំងខ្មែរហាមាត់ប្រាប់ថា ខ្លួនឯងជាម្ចាស់ខោលរបស់ពិភពលោក ប្រថាប្រទេសថៃលួចយកខោលមក ឬ ស្អីក៏ដោយតាមតែមនុស្សដែលចេះតែនិយាយនឹងហាមាត់និយាយនោះ មុិចក៏ត្រូវតែមកអង្គុយនៅតាមខាងផ្លូវ មកទាមទារក្ដីយុទ្ធិធម៌ មកអង្គុយក្រាបសំពះ មកបង្ហើបបង្ហាញឲ្យគេឃើញថានេះគឺជាខោលរបស់ខ្មែរ ចុះអ្វីទៅ! ដែលជាតម្លៃខោលខ្មែរដែលគិតថាខ្លួនឯងជាម្ចាស់នោះ??? លោកគួរតែយកពេលវេលានេះ ទៅបន្ដវប្បធម៌របស់លោកអ្នកទៅ មិនមែនមកលាបាតដៃសូមលុយគាំទ្រពីUNESCO ហើយមកសូមអង្វររួមដៃជាមួយប្រទេសមិត្តៗ(ថៃ) ដែលខ្លួនឯងនោះនាំគ្នាមកជេរថា ថៃកាឡៃ!!!

សូមឲ្យស្រុកថៃដែលកាឡៃទៅជួយបង្រៀនម្ចាស់??? គួរតែខ្មាស់គេហើយខ្មែរអើយ…! ហើយគួរតែខ្មាស់គេទៀតផងដែលខោលខ្មែរនោះគ្មានអ្វីពេញលេញនោះឡើយ ហើយគួរតែចងចាំទុកឲ្យច្បាស់់ក្នុងខួរក្បាល់ដ៏ល្ងង់ល្ងើរបស់ពួកឯងផង ថាប្រទេសខ្លួនឯងនោះអន់ការអភិវឌ្ឍន៍ អន់បញ្ញា ប្រជាជនអន់គំនិត ប្រទេសពួកឯងមិនមែនកំណើតដំបូងគេនោះទេ”

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.