ខ្លោចចិត្ត! ឪពុកបង្កើតរបស់និស្សិតស្រីដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ បង្ហោះទាំងក្ដុកក្ដួល ព្រមទាំងអង្វរឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ (មានវិដេអូ)

Brocam-News

ករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨នេះ លើនារីដ៏ស្រស់ស្អាតម្នាក់ ដែលគេដឹងថា ឈ្មោះ លី សៀវហ្វុង ជានិស្សិតឆ្នាំទី១ រៀននៅសកលវិទ្យាល័យ PPIU បានទាក់ដៃចង្កូតម៉ូតូដួល ហើយត្រូវកិនស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។ ករណីគ្រោះថ្នាក់នេះ បានធ្វើឲ្យមហាជនជាច្រើនតក់ស្លុតគ្រប់គ្នា ជាពិសេសគ្រួសារសព ដែលបានថ្ងួចថ្ងូរស្រណោះស្រណោកកូនស្រី និងសុំឲ្យសមត្ថកិច្ចជួយរកជនបង្ករ ខណៈពេលនេះត្រូវបានរត់គេចខ្លួន។

ជាក់ស្ដែង ដោយយោងតាមគណនីហ្វេសប៊ុកមានឈ្មោះ Sokly Ops អះអាងថាជាឪពុកសពបានរៀបរាប់ថា៖

«កូនស្រី លី សៀរហ្វុង របស់ប៉ាជាទីស្រលាញ់ស្មើនឹងជីវិត ឥឡូវកូនបានលាប៉ារៀងរហូតហើយ។ មិននឹកស្មានថាគ្រាន់តែមួយព្រិចភ្នែកសោះ យើងបែកគ្នាបែបនេះទេ អារម្មណ៍របស់ប៉ាពិតជាមិនអាចទទួលយកការបែក បែបនេះពិតមែនណាកូនសំលាញ់។ ប៉ាសន្យាថានឹងរកកាពិតក្នុងគ្រោះចរាចរណ៍របស់កូនអោយខាងតែបាន។ បើមានជាតិក្រោយមែនសូមអោយកូនមានអាយុវែងយើងជួបគ្នា និងសាងគ្រួសារអោយមានសុភមង្គុលរុងរឿងកុំអោយជួបរឿងដូចជាតិនេះទៀតណាកូនសំលាញ់ សូមកូនទៅអោយបានសុខចុះ។ សូមគោរព និងសុំស្នើរទៅលោកស្នងការ ខណ្ឌចំការមន និងលោកនាយកស្នងការក្រុងជួយរកយុតិ្តធម៌អោយកូនខ្ញុំបាទដោយក្ដីអនុគ្រោះផង និងមានកាមេរ៉ាវីដេអូផងដែរ សូមលោកប្រធានគ្រប់ជាន់ថ្នាក់ សំរួលអោយខ្ញុំបាទផង។ បងប្អូនជួយគិតទាំងអស់គ្នា និងពិចារណាមើល ពេលកូនខ្ញុំគ្រោះដល់ជីវិត សូម្បីថៅកែម៉ូតូហុងដារកលេសមិនព្រមអោយឆែកកាម៉េរ៉ាផង ហើយជនបង្ករហេតុជិះម៉ូតូចេញពីក្រុមហ៊ុន ហុងដាឆេតទៅរកកៀរកូនខ្ញុំ និងជនបង្កគ្រោះថ្នាក់ គ្មាននណាជួយឃាត់ផង ហើយសូម្បីតែមកយឺតបំផុតយើងរត់តាមក៏ទាន់ដែរ ប៉ុន្តែគ្មានសូមតែប៉ូលីសនៅទីនៅក៏មិនអើពើ ហើយអ្នកជិតខាងក៏មិនជួយឃាត់ សន្តិសុខនិងបុគ្គលិកហុងដាត្រូវមានអ្នកបិតមាត់ និងសំដីឈើ្លយនៅពេលសួរនាំ ហាក់បីដូចជីវិតកូនខ្ញុំគ្មានតំលៃទាល់តែសោះ ចុះប៉ះចំលើកូនបងប្អូនវិញមានអារម្មណ៍បែបណា»៕

សូមទស្សនាវីឌីអូដូចខាងក្រោមនេះ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.