នារីរូបស្រស់ស្អាតម្នាក់ ត្រូវបានបុរសម្នាក់អូសកាឡាបាន យកទៅដេករៀបចំធ្វើការហើយ ស្រាប់តែឃើញថានាងជាភេទទីបី វ៉ៃគ្នាផ្អើលពេញដល់ប៉ូលីស (មានវីដេអូ)

BroCam-News

ថៃ៖ ផ្ទុះការឆោឡោផ្អើលដល់សមត្ថកិច្ចចុះធ្វើអន្តរាគមន៍ ក្រោយបុរសជនជាតិកូរ៉េ ២នាក់ ប៉ះជាមួយនឹងនារីវ័យក្មេងស្រស់ស្អាតជនជាតិថៃម្នាក់ ដល់ក្នុងអាផាតមិនមួយកន្លែង ក្នុងប្រទេសថៃ ជុំវិញនឹងរឿងឡើងឋានសួគ៌ ទឹកឃ្មុំក្លាយជាទឹកខ្មេះ បញ្ឆេះកំហឹងវាយគ្នាបែកក្បាលបែកក្បូង។

បើយោងតាមប្រភពសារព័ត៌មាន បានរាយការណ៍ឲ្យដឹងថា ទំនាស់ហិង្សាវាយតប់គ្នារវាងបុរសជនជាតិកូរ៉េ ជាមួយនឹងនារីវ័យក្មេងរូបស្រស់ជនជាតិថៃ ស្អាតមិនចាញ់តារានេះ បានកើតឡើងកាលពី ថ្ងៃសៅរ៍ ទី១៥ កញ្ញា ឆ្នាំ២០១៨ កន្លងទៅនេះ នៅចន្លោះម៉ោងប្រមាណជា ៣ទៀបភ្លឺ នៅអាផាតមិនមួយកន្លែង ស្ថិតក្នុងទីក្រុងប៉ាតាយ៉ា ប្រទេសថៃ។

ដំណើរដើមទង រហូតកើតមានជម្លោះបែបនេះឡើង តាមសម្ដីពីនារីស្រស់ស្អាតខាងលើ ឈ្មោះ Somchai អាយុ ២២ឆ្នាំ បានរៀបរាប់ប្រាប់កាសែតក្នុងស្រុកឲ្យដឹងថា នៅក្នុងយប់កើតហេតុនោះ គឺនាងបានដើរលេងកម្សាន្តនៅឆ្នេរសមុទ្រប៉ាតាយ៉ា បន្ទាប់មកក៏ស្រាប់តែមានបុរសជនជាតិកូរ៉េ ទាំង២នាក់ខាងលើនេះ បានដើរមករកនាង ទាំងស្ថិតក្នុងស្ថានភាពស្រវឹង ហើយក៏ចាប់ផ្តើមបញ្ចេញសកម្មភាព និងកាយវិការចែចង់ អូសកាឡានាងតែម្តង។

បន្ទាប់មកទៀត ពួកគេក៏បានស្នើសុំនាងឲ្យទៅជាមួយនឹងពួកគេ ពោលគឺ ទៅអាផាតមិនដែលពួកគេស្នាក់នៅ ដើម្បីក្នុងគោលបំណងចង់រួមភេទជាមួយនឹងនាង ហើយពួកគេនឹងគិតថ្លៃសេវាដល់នាងវិញផងដែរ។

ក្រោយមក នាងក៏បានយល់ព្រមទៅជាមួយនឹងបុរសកូរ៉េទាំង ២នាក់ ខាងលើនេះ។ ប៉ុន្តែផ្ទុយទៅវិញ ក្នុងកំឡុងពេលកំពុងតែប្រតិបត្តិការយ៉ាងពុះកញ្ជ្រោលលើគ្រែ ស្ថានភាពហាក់មិនដំណើរការរលូនទាល់តែសោះ ដែលធ្វើឲ្យបុរសកូរ៉េកើតការសង្ស័យ និងទីបំផុតទើបដឹងថា នារីដែលពួកគេនាំមកសម្រេចកាមនេះ មិនមែនជាស្រីពេញលក្ខណៈ ពោលគឺ នាងជាបុរសកែភេទប៉ុណ្ណោះ ទើបកើតជាកំហឹងឈ្លោះវាយតប់គ្នា បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តងទៅ។

ប្រភពដដែលបន្តថា ភ្លាមៗក្រោយកើតហេតុ ប៉ូលិស រួមទាំងក្រុមអ្នកស្ម័គ្រចិត្តជួយសង្គ្រោះជាច្រើន ត្រូវបានគេទាក់ទង ចុះទៅដល់ទីតាំងកើតហេតុ ដើម្បីជួយធ្វើអន្តរាគមន៍។ ក្នុងនោះ បុរសជនជាតិកូរ៉េម្នាក់ បានរងរបួសបែកក្បាលចេញឈាម ចំណែកនារីភេទទីបី Somchai វិញ បានរងរបួសជើងឆ្វេង។ អ្នកទាំង៣ ត្រូវបានគេបញ្ជូនទៅព្យាបាលរបួស នៅមន្ទីរពេទ្យ Pattaya City Hospital ផងដែរ។

គួរឲ្យដឹងផងដែរថា បើទោះបីជាយ៉ាងណាក្តី ជុំវិញនឹងករណីនេះ បច្ចុប្បន្នប៉ូលិសក៏កំពុងតែបន្តធ្វើការស៊ើបអង្កេតផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.