លោកឧកញ៉ា ឌួង ឆាយ ចេញប្រតិកម្មរឿងលិខិតផ្លូវការរបស់ក្រសួងអប់រំទាក់ទងនឹងលទ្ធផលសិស្សប្រលងបាក់ឌុបឆ្នាំនេះ ព្រោះថាដល់ថ្នាក់ធ្វើអត្តឃាតថែមទៀតផង

BroCam-News

គួររំលឹកថា បញ្ហាការប្រលងបាក់ឌុបកំពុងតែហើយក៏នៅតែបន្តជជែកគ្នាក្នុងបណ្តាញសង្គមមិនដាច់ ក្រោយពេលធ្វើកោសល្យវិច្ច័យ លទ្ធផលប្រឡងបាក់ឌុប ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ប្រកាសឡើងវិញហើយ ដោយចំនួនអ្នកជាប់កើនឡើងច្រើនជាងមុន។ លទ្ធផលថ្មីនេះបង្ហាញថា អ្នកជាប់និទ្ទេស A បានកើនដល់៤០៨នាក់ ខណៈដែលមានអ្នកប្រឡងជាប់បានកើនរហូតដល់ ៧៦,០៣៤នាក់តែម្តង ដោយសារប្រព័ន្ធកុំព្យូទ័រក្រសួងអប់រំ Error

ដោយដំណឹងកន្លងមិននេះមានសិស្សខ្លះសម្លាប់ខ្លួនដោយសារតែលទ្ធផលនេះ បាក់ឌុបមិនសមប្រកប ហើយក៏គិតខ្លី ទោះបីជាយ៉ាងណាក៏ដោយលោកឧកញ៉ា ឌួង ឆាយ បានរាប់ថាឆ្លើយតបនឹងបញ្ហានេះថា៖

តើសិស្សានុសិស្សប៉ុន្មានអ្នកដែរបានខូចចិត្តយំស្រក់ទឹកភ្នែក និងលឺពត៍មានថាមានករណីធ្វើអត្តឃាតដោយសារកំហុសបច្ចេកទេសរបស់ឯឧត្តម និងក្រសួងអប់រំ? ក្នុងលិខិតផ្លូវការនេះគ្មានទេពាក្យសូមអភ័យទោស រឺ សោកស្តាយចំពោះកំហុសនេះទាល់តែសោះ, ពិតជាគួរអោយអស់សង្ឃឹមខ្លាំងណាស់

No comments

Powered by Blogger.