ចៅអធិការវត្ត ពេលថ្ងៃជាព្រះសង្ឃ ពេលយប់ឡើងដោះស្បង់ទៅគេងនិងស្រីស្នេហ៍

-- The author of your article -->
BroCam-News

ភ្នំពេញ៖ ព្រះចៅអធិការវត្តក្តុល ដែលមនុស្សផងទាំងពួងតែងតែគោរពនឹងប្រត្តិបត្តតាម ក៏ប៉ុន្តែដោយសារតែមិនទាន់អស់អាល័យពីរឿងប្រពន្ធកូន ទើបយប់ឡើងដោះស្បង់ចីវរចោល ចាកចេញពីទីអារាម ហើយស្លៀកពាក់ស៊ីវិលបន្លំខ្លួនទៅដេកផ្ទះស្រីស្នេហ៍ តែជាអកុសលអីត្រូវកម្លាំងនគរបាលខណ្ឌដង្កោ ក្របួចចាប់បាននៅម៉ោងប្រមាណ ២៖៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨។

បង្ហាញពីព្រះចៅអធិការវត្តក្តុលដ៏កំហូច ដែលលួចទៅសង្ងំឆីសាច់ឆៅជាហេតុនាំឲ្យមានទោសឆ្គងនិងសាសនាខាងលើនោះមានព្រះនាម មៀច សុវណ្ណ អាយុ៣៦ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចតាមដានជាយូរមកហើយ ពាក់ព័ន្ធរឿងអាស្រូវលួចមានប្រពន្ធ និងកូន ហើយបានក្លែងខ្លួនស្លៀកពាក់ស៊ីវិល ចេញពីវត្តទៅផ្ទះស្រីស្នេហ៍ ។ បើតាមសម្ដីរបស់កម្លាំងសមត្ថកិច្ចបានឲ្យដឹងថា ព្រះចៅអធិការវត្តដ៏កំហូចអង្គនេះ ត្រូវបានឃាត់ខ្លួន នៅផ្ទះឈ្មោះហេង សុខហៀង ភេទស្រី អាយុ២២ឆ្នាំ ស្ថិតផ្លូវបេតុង ស្ថិតនៅភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះកម្លាំងសមត្ថកិច្ច កំពុងនាំខ្លួនព្រះចៅអធិការកំហូច មៀច សុវណ្ណ មកស្នាក់បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌដង្កោ ដើម្បីការពារ សុវត្ថិភាព និងទុកប្រគល់ អោយការិយាល័យ ធម្មការ និង ចាត់វិធានការតាមវិន័យសង្ឃ។ បើយើងក្រឡេកមើលនៅក្នុងសង្គមយើងនាពេលបច្ចុប្បន្ននេះ ហាក់មានជនខិលខូចមួយចំនួនដែល គ្រងស្បង់ចីវរ ហើយប្រព្រឹត្តបទល្មើសផ្សេងៗ ខុសពីច្បាប់សាសនា ដែលជាហេតុធ្វើឲ្យអ្នកគោរពតាមព្រះពុទ្ធសាសនា អស់ជំនឿទៅលើរឿងសាសនាទៀតហើយ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.