មិនណយទេ! បវរកញ្ញាកម្ពុជាស្រស់ស្អាតម្នាក់កំពុងធ្វើការប្រកួតសម្រាស់នៅប្រទេសហ្វីលីពីន

BroCam-News

កញ្ញា ខា អាន​ឆា​នី ជាបវរកញ្ញា​ជ័យលាភី​លេខ ៥ ក្នុង​កម្មវិធី «​សម្រស់​នៃ​ព្រះរាជាណាចក្រ​ខ្ញុំ​» ពេលនេះនាងកំពុងទទួលបានឱកាសតំណាង​ប្រទេស​កម្ពុជា​​ចូលរួម​ប្រកួតក្នុង​កម្មវិធី​ជា​លក្ខណៈ​អន្តរជាតិ​មួយ​មាន​ឈ្មោះថា Miss Asia Pacific International 2018 នៅ​ប្រទេស​ហ្វី​លី​ពី​ន ដោយកម្មវិធី​ប្រកួត​​នោះ​ធ្វើ​ឡើង​តាំងពី​ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៨ មកម្ល៉េះ ដោយ​រហូតមកដល់​ថ្ងៃទី ១៩ ខែកញ្ញា​ ដល់​វគ្គ​មួយ​ដែល​តម្រូ​វ​ឲ្យ​បេក្ខ​ជនមកពី​ជុំវិញ​ពិភពលោកបង្ហាញ​វត្តមាន និង រូប​សម្រស់​ក្នុង​ឈុតហែល​ទឹក​។

ក្នុងនាទីជាបេក្ខនារីកម្ពុជាដំបូងគេបង្អស់ដែល​បាន​ចូលរួម​ក្នុងការ​ប្រកួត​កញ្ញាឯក​អាស៊ី​ប៉ាស៊ីហ្វិក​អន្តរជាតិ​នេះបវរកញ្ញា ខា អាន​ឆា​នី បានតាំង​ចិត្តថាកញ្ញានឹង​ខំប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​លើកមុខ​មាត់​ប្រទេស​តាមរយៈ​ឆាក​ប្រកួត​អន្តរជាតិ​នេះ។ ចំពោះ​កម្មវិធី​ប្រកួត Miss Asia Pacific International 2018 ដែល​កំពុង​ប្រព្រឹត្តិ​ទៅ​នៅ​ប្រទេសហ្វី​លី​ពី​ន នឹង​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រនៅ​ថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០១៨ ខាង​មុខនេះហើយ ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.