ខ្លោចចិត្ត ពេលស្តាប់កុមារី ដែលត្រូវម្ដាយចុងវាយធ្វើបាបដូចសត្វធាតុ រៀបរាប់ប្រាប់ (មានវិដេអូ)

BroCam-News

ថ្មីៗនេះមានដំណឹងមួយទាក់ទិន ក្មេងស្រី ដែលត្រូវម្ដាយចុងវាយធ្វើបាបដូចសត្វធាតុ ហើយមានការចែករំលែកតៗ គ្នានៅលើហ្វេសប៊ុកពីករណីម្តាយចុងវាយធ្វើបាបកូនស្រីរបស់ប្រពន្ធដើម រហូតហើមមុខហើមមាត់ហើយទុកគ្នាចោល នៅផ្សារថៃ (ផ្សារឡុងកឿ) ធ្វើឲ្យមហាជនក្នុងបណ្តាញសង្គមមានការខឹងសម្បារ និងក្ដៅក្រហាយជាខ្លាំង។ ស្រាប់តែថ្មីៗ នេះ ក៏មានការបង្ហោះវិដេអូ របស់ក្មេងស្រីខាងលើដែលបានរៀបរាប់ពីទង្វើរដែលម្ដាយចុងធ្វើមកលើខ្លួន កំពុងតែទាក់ទាញចំណាប់អារម្មណ៍មហាជន។

នេះបើយោងតាមគណនីហ្វេសបុកឈ្មោះ Somnok Pl បានបង្ហោះវីដេអូ ក្មេងស្រីនិយាយប្រាប់ទាំងហើមមុខ ហើមមាត់ថា ការធ្វើបាបរបស់ម្តាយចុងទៅលើរូបគេ មានទាំងទាត់ធាក់ វាយច្របាច់ក. ស្តាប់ហើយធ្វើឲ្យមហាជនបញ្ចេញក្ដីអាណិតខ្លោចចិត្ត មិនគួរណាម្ដាយចុងចិត្តព្រៃផ្សៃ ហ៊ានលើកដៃធ្វើបាបក្មេងតូចបែបនេះ។

សូមទស្សនាវីដេអូខាងក្រោម៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.