អីយ៉ាចូលខែថ្មីភ្លាម ខេមរៈ សិរីមន្ត បង្ហាញមុខ កូនស្រីសំណព្វចិត្ត ជាលើកដំបូង

David

លោក ខេមរៈ សិរីមន្ត គឺជាតារាចម្រៀងជួរមុខដែលមានកេរ្តិ៌ឈ្មោះបោះសម្លេងមិនថមថយអស់ជាច្រើនឆ្នាំមកហើយ តាមរយៈបទចម្រៀងជាច្រើនដ៏ពិរោះៗ និងគុណភាពសម្លេងល្អ បានធ្វើឲ្យលោកកាន់តែទទួលបានការគាំទ្រជាបន្តបន្ទាប់ ហើយការងារក្នុងវិស័យសិល្បៈរបស់លោក គឺពិតជាកើនឡើងជាលំដាប់ ដូចជាច្រៀងនៅតាមការប្រគុំតន្ត្រីធំតូច តាមបណ្តាលខេត្ត ក្រុង នានា ព្រមទាំងការថតពាណិជ្ជកម្មជាដើម។

ហើយនៅពេលនេះ លោក ខេមរៈ សិរីមន្ត ក៏បានបើកបង្ហាញជូននៅជីវិតគ្រួសាររបស់លោកជាបន្តបន្ទាប់ ធ្វើឲ្យមហាជនពិតជាចាប់អារម្មណ៍ជាខ្លាំង ព្រោះតែកាលពីមុន តារាចម្រៀងប្រុសរូបនេះ កម្របង្ហើបប្រាប់ពីជីវិតឯកជនរបស់លោកឲ្យមហាជនបានដឹងណាស់។

ជាក់ស្តែង គ្រាន់តែចូលដើមខែថ្មីភ្លាម លោក ខេមរៈ សិរីមន្ត បានបង្ហោះរូបមានសន្លឹក ជាមួយនឹងកូនស្រីដ៏គួរឲ្យស្រលាញ់ កំពុងត្រៀមចេញទៅរៀនក្នុងថ្ងៃដំបូង ក្នុងនោះ លោក ខេមរៈ សិរីមន្ត បានកាន់ដៃកូនស្រីរបស់ខ្លួន ក្នុងដំណើរស្វាហាប់ទាំងប៉ាៗ និងកូន។

មហាជនជាច្រើនបានសរសើរថា លោក ខេមរៈ សិរីមន្ត ឯភរិយាក៏ស្រស់ស្អាត ចំណែកកូនវិញមិនធម្មតា ស្អាតតាំងពីក្មេងទៅហើយ ធំឡើងប្រាកដជាកាន់តែស្អាតទៀត។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.