ថាម៉េច?... កញ្ញា ខេមរៈ ស្រីពៅ ពិតឬអត់ថាចង់វិលចូលសិល្បៈវិញ

BroCam-News

ភ្នំពេញ៖ អ្នកគាំទ្រស្ទើរតែភ្លេចមុខ តារាចម្រៀងប្អូនស្រីបង្កើត ខេមរៈ សិរីមន្ត កញ្ញា ខេមរៈ ស្រីពៅ បាត់មុខ ពីវិស័យសិល្បៈអស់ជាច្រើនឆ្នាំ ជាមួយព័ត៌មាន ថាតារាស្រីរូបនេះមានជំងឺសើស្បែកធ្ងន់ធ្ង ខណៈចម្លើយ ពី បងៗប្រុសរបស់នាង បកស្រាយ ថាគ្រាន់តែជាជំងឺក្រពះតែប៉ុណ្ណោះ ហើយនាងក៏បានធូរស្រាលពីជម្ងឺដែល។

ទន្ទឹមនិងការបាត់មុខពីរង្វង់សិល្បៈរបស់តារាស្រី រាងស្គម ខ្ពស់ស្រឡះបានធ្វើអោយនាក់គាំទ្រ របស់នាង នឹក រលឹកជាខ្លាំង ទើបតែពេលនេះស្រាប់តែលេចឡើងពីគណនីហ្វេសប៊ុកឈ្មោះ ខេមរៈ ស្រីពៅ ដែលមានឈ្មោះ ជាអក្សរឡាទាំងខាងមុខផង បានបង្កោះរូប ខេមរៈ ស្រីពៅ ជាមួយនារីប្លែកមុខម្នាក់ ជាមួយសារខ្លីលើក ឡើង ថា«បងប្អូននិងfabទាំងអស់គ្នាប្រាកដជានៅរង់ចាំនាងខ្ញុំឲ្យមកចូលសិល្បៈវិញ កុំបារម្ភអីណា នាងខ្ញុំប្រាកដ ជា ចូលសិល្បៈវិញ ចង់និយាយថាស្រឡាញ់អ្នកទាំងអស់គ្នាណាស់កុំភ្លេចណាជួយ like comment share បន្ត ផងដើម្បីឲ្យបងប្អូនបានដឹងទាំងអស់គ្នា»។។

យ៉ាងណា ពីការលេចឡើងនូវរូបភាព តារាចម្រៀង ខេមរៈ ស្រីពៅ នៅក្នុងបណ្តាញសង្គមនោះ នៅមិនមានការ ភស្តុតាំងណាមួយថា ជាគណនីពិតរបស់នាង លេងឬយ៉ាង ណា នោះដែរ ខណៈរូបបង្ហោះថ្មីៗ ទាំងការ ខមមិន ពីអ្នកគាំទ្រក៏ថ្មី តែមិនឃើញម្ចាស់គណនីឈ្មោះ ខេមរៈ ស្រីពៅ នោះឆ្លើយតបខមមិនមកវិញសូម្បីមួយឃ្លាខ្លី។។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.