សាទរ! ចៅ ចាន់ណារី ស្នើសុំអាគារសិក្សា ពេលនេះសម្តេចតេជោ តបការស្នើសុំលេចអាគារសិក្សា ៣ខ្នង មួយរំពេច (មានវីដេអូ)

Brocam-News

ភ្នំពេញ៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ផ្តល់ថវិកាជួយសង់ផ្ទះបង្ហើយ តារាភាពយន្តជើងចាស់ ចៅ ចាន់ណារី សប្បាយចិត្តហួសថ្លែងលាយឡំជាតំណក់ទឹកភ្នែក មិននឹកស្មានថា «មានភព្វវាសនាបានជួបសម្តេចម្តងទៀតឡើយ» ដោយលោកបានចាកពីក្រុងភ្នំពេញទៅរស់នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំអស់ជាច្រើនឆ្នាំមកហើយ តែគ្រាដែលបានផ្តោះផ្តងវាចារជាមួយសម្តេចតាមរយៈទូរស័ព្ទ សម្តេចសួរបន្ថែមថា «ត្រូវការអ្វីទៀត?»។ ភ្លាមនោះ តារាសម្តែងដែលមានឈ្មោះរន្ទឺនាទសវត្សរ៍ ៨០ និង ៩០ ចៅ ចាន់ណារី តបថា «អត់ចង់បានអ្វីទេ បងសម្តេច! តែនៅម្តុំស្រុកភូមិខ្ញុំ គ្មានសាលាមត្តេយ្យសម្រាប់ក្មេងរៀន»។

រំពេចពីឮហើយ សម្តេចតេជោ ហ៊ុន សែន ដែលមានចិត្តសន្តោសប្រណីលើពលរដ្ឋគ្រប់រូបនោះ បានផ្តល់អំណោយអាគារ ៣ខ្នងទៅសាលាបឋមសិក្សាវាលតូច ស្ថិតនៅឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ តាមរយៈការស្នើសុំរបស់លោក ចៅ ចាន់ណារី។ ប្រភពលោក ចៅ ចាន់ណារី ប្រឹងស្កាត់ពីខេត្តត្បូងឃ្មុំមកសមាគមសិល្បករខ្មែរ បានប្រាប់តារាញូស៍ថា «សម្តេចឲ្យអាគារ ៣ខ្នង ដែល ១ខ្នងម្រាប់ថ្នាក់សិក្សា, ១ខ្នងទៀត សម្រាបបណ្ណាល័យ និង ១អាគារទៀតសម្រាប់បន្ទប់ស្នាក់នៅរបស់គ្រូបង្រៀន ព្រោះតំបន់នោះដាច់ស្រយ៉ាល ម្ល៉ោះហើយកន្លងមកមិនសូវមានគ្រូណានៅជាប់លាប់ទេ ភាគច្រើនគឺគ្រូបង្រៀនបានពីរបីឆ្នាំ បង្ខំចិត្តត្រូវប្តូរចេញ»។ ខណៈដែលវិស្វករ និងកម្មករសំណង់សម្រុកធ្វើស្ទើរតែគ្មានថ្ងៃសម្រាកនោះ អាគារ ៣ខ្នងដែលជាអំណោយរបស់សម្រេចតេជោ លេចរូបរាងយ៉ាងត្រដែតលើទឹកដីស្រុកតំបែរ ដែល ចៅ ចាន់ណារី លើកឡើងបន្តថា «បើគិតទៅពេលនេះ អាគារសាងសង់រួចរាល់ប្រមាណជាង ៥០ភាគរយហើយ»។

សូមទស្សនាវីឌីអូដូចខាងក្រោមនេះ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.