អាយុ​ត្រឹម​១៤ឆ្នាំ​ កំពុង​អង្រួនបេះដូង​ មហាជន​ដោយសារសម្រស់ដ៏ស្អាត​ អមជាមួយនឹងសម្លេងទន់ភ្លន់​ (មានវីឌីអូច្បាស់ៗត្រជាក់ភ្នែក)

BroCam-News

ក្រោយពីជោគជ័យយ៉ាងខ្លាំងនារដូវកាលទី១កន្លងមក ពេលនេះកម្មវិធី The Voice Kids Cambodia ដល់វគ្គ The Battle ហើយ។ ដោយនៅយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ2018នេះ កម្មវិធីលំដាប់ថ្នាក់ពិភពលោក THE VOICE KIDS CAMBODIA វគ្គ BLIND AUDITIONS សប្តាហ៍ទី៣ កុមារីឈ្មោះ អ៊ុំឆេង យុត្តិការ អាយុ១៤ឆ្នាំ មកពីភ្នំពេញ បានបកស្រាយនូវបទចម្រៀងមួយបទដែលមានចំណងជើងថា គ្មានថ្ងៃអូនមិនយំ ប្អូនស្រីទទួលបានការគោះប៊ូតុងដល់ទៅ៣ផ្ទួនៗ ដោយមានភាពក្លាហាន សំនៀងពិរោះ គ្មានពាក្យថ្លែងសំដី​ចាក់ទឹកមិនលេចនោះទេ ឯឳប សុគន្ធកញ្ញា រំភើបពេលក្មេងស្រីរូបនេះកំពុងច្រៀង

ជាក់ស្តែងកាលពីយប់មិញនេះ បេក្ខភាពអ៊ុំឆេង យុត្តិការ អាយុ១៤ឆ្នាំ បានឡើងបញ្ចេញសម្ថភាព ច្រៀងយ៉ាងពីរោះខ្លាំងមិនចាញ់មនុស្សធំប៉ុន្មាននោះទេ មិនត្រឹមតែប៉ុណ្ណោះ សម្លេងរបស់នាងក៏បានទាក់ចិត្តCoach ទាំង៣ឲ្យចុចប៊ូតុង ជ្រើសយកនាងគ្រប់គ្នាតែម្តង។

តែមិនទាន់បានប៉ុន្មានផង ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើន បែរជានាំគ្នា ចាប់អារម្មណ៍ទៅលើរូបសម្រស់របស់ប្អូនស្រីវិញ ព្រោះថាបេក្ខភាពរូបនេះ មានវ័យមិនទាន់១៨ឆ្នាំ ស្រួលបួលផង ក៏មានរូបសម្រស់ស្អាតមិនចាញ់តារាប៉ុន្មាននោះទេ ដូច្នោះហើយទើបនាងក្លាយទៅជាការចាប់អារម្មណ៍ពី អ្នកលេងបណ្តាញសង្គមខ្លាំងយ៉ាងដូច្នោះ ត្រឹមតែមួយរយៈពេលដ៏ខ្លី។

លើសពីនេះរូបភាពរបស់នាង ក៏ត្រូវបានគេនាំគ្នាបង្ហោះ និងស៊េរពេញហ្វេសប៊ុក ភ្ជាប់ជាមួយនឹងពាក្យថា«ខុសជំនាន់» និងសរសើរដល់រូបរាង និងមុខមាត់ ក៏ដូចជាសមត្ថភាពរបស់នាងយ៉ាងដូច្នោះ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.