ស្ងាត់ៗ! នាយ ចឺម កំពុងសាងសង់ផ្ទះវីឡាដ៏ធំស្កឹមស្កៃមួយ ពេលនេះ...

Brocam-News

បន្ទាប់ពីនាយ ចឺម បានប្រឡូកក្នុងវិស័យសិល្បៈមក ឃើញថាមាន ភាពជោគជ័យខ្លាំងមែនទែន ជាពិសេសនោះ គឺការបកស្រាយចម្រៀង ក្រោយពីតារារូបនេះបានដកខ្លួនចេញពីអាជីព ជាអ្នកកំប្លែង មក នាយ ចឺម នៅតែមានការគាំទ្រយ៉ាងពីទស្សនិកជន មិនថា ក្មេង ឬក៏ ចាស់នោះទេ។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ កាលពីថ្មីៗនេះ គឺ នាយ ចឺម ត្រូវបានបណ្ដាហ្វេន ដែលជាអ្នកគាំទ្រខ្លួនបាន និយាយពីការ ផ្លាស់ប្ដូរ រូបរាង យ៉ាងឆាប់រហ័ស ក្នុងរយៈពេល ៧ឆ្នាំចុងក្រោយនេះ។

ដោយឡែក បើនិយាយពីជីវិតឯកជនរបស់តារារូបនេះវិញ នាយ ចឺម ក៏ត្រូវបានមហាជនជាច្រើនមើលឃើញថា ការរស់នៅហាក់មានភាពស៊ីវីល័យខ្ពស់ ទាំងផ្ទះ រថយន្ត របស់របរប្រើប្រាស់ មិនចាញ់ទៅនឹងតារាដទៃឡើយ។

ជាក់ស្តែង កាលពីប៉ុន្មានសប្ដាហ៍មុននេះ តារាចម្រៀងវ័យក្មេង នាយ ចឺម ក៏ធ្លាប់បានបង្ហើបប្រាប់មកកាន់ ខ្មែរឡូត ម្ដងរួចមកហើយ ពាក់ព័ន្ធនឹងតម្លៃផ្ទះវីឡាដែលលោកបាននឹងកំពុងសាងសង់ផងដែរ។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ថ្មីៗនេះផ្អែកតាមរយៈគណនីហ្វេសប៊ុកឪពុករបស់លោក ក៏បានបង្ហោះពីទិដ្ឋភាពនៃការសាងសង់ផ្ទះវីឡា ដ៏ធំស្កឹមស្កៃនោះ នៅឯស្រុកកំណើត ជាមួយនឹងការបញ្ជាក់ប្រាប់ថា គ្រោងផ្ទះទាំងមូលទើបតែសម្រេចបាន ៦៥ភាគរយ ប៉ុណ្ណោះ។

គួររម្លឹកដែរថា ទំហំទឹកប្រាក់ដែលតារាចម្រៀងរូបនេះ បានត្រៀមចំណាយ គឺដល់ទៅ ២០ម៉ឺនដុល្លារអាមេរិក ឯណោះ ក្នុងការសាងសង់ផ្ទះវីឡាមួយនេះឡើង។ នេះបើតាមនាយ ចឺម ធ្លាប់បានរៀបរាប់មកកាន់ ខ្មែរឡូត កាលពីពេលកន្លងទៅ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.